• 2018-10-04 04:15:20
  • ព័ត៌មាន

មិននឹកស្មាន ស៊ូ ស៊ីរីកា បាត់ទីផ្សារតាមខេត្ត ដោយសារអ្នកសិល្បៈដូចគ្នាដើរសម្អុយឈ្មោះ

  • 2018-10-04 04:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​​​ផលិតកម្ម​ Clip Media និង​គ្រួសារ​​តារា​កម្ពុជា​ បាន​រៀប​ចំ​ព្រឹត្តិការណ៍​បង្ហាញ​ផ្ទាំង​ទស្សនីយភាព​ក្នុង​កម្មវិធី​"ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ" ឆ្នាំ​ទី​២​ ក្រោម​វត្ត​មាន​​អ្នក​សិល្បៈ​ប្រុស​ស្រី​ជា​ច្រើន​​រូប។ ក្នុងនោះ ស៊ូ ស៊ីរីកា តារា​ចម្រៀង​​​ផលិតកម្ម​ថោន​ត្រៀម​ខ្លួន​​បក​ស្រាយ​​ដើម្បី​អបអរ​​កម្មវិធី​ខាង​លើ​បាន​លើក​​ឡើង​ថា តាំង​ពី​ដើម​ឆ្នាំ​ ២០១៨ មក​ដល់​ពេល​នេះ​រូប​នាង​ មិន​​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​ច្រៀង​​ខន​សឺត នៅ​តាម​ខេត្ត​​ដូច​ពេល​មុន​ទេ ដោយ​សារ​តែ​មាន​អ្នក​សម្អុយ​គេ​ឈ្មោះ​​ខ្លួន។​​​

ស៊ូ ស៊ីរីកា ថា ខ្លួន​ពិត​ជា​ហួស​ចិត្ត​​ខ្លាំង​ណាស់​នៅ​ពេល​អ្នក​សិល្បៈ​ដូច​គ្នា​ ដើរ​និយាយ​​បង្ខូច​កេរ្តិ៍​ឈ្មោះ​ថា នាង​ មិន​ទទួល​ការ​ច្រៀង​ខន​សឺត​នៅ​តាម​ខេត្ត​ ក្រៅ​ពី​​ច្រៀង​​ដាក់​ក្នុង​ CD និង​នៅ​ពេល​ចេញ​MV នោះ​ទេ។ មិន​បាច់​ទាក់​ទង​ទៅ​នាង នាំ​ឲ្យ​ខាត​ពេល​វេលា​ឥត​ប្រយោជន៍​ឡើយ​​គួរ​តែ​ទាក់​ទង​តារា​ចម្រៀង​ផ្សេង​ទៅ​ល្អ​ជាង។

“ខ្ញុំ​អត់​ដឹង​ថា​គេ​ដើរ​និយាយ​បង្កាច់​ខូច​ខ្ញុំ​អ៊ី​ចឹង​ទេ​បង​អើយ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ហេតុ​អ្វី​ខ្ញុំ​អត់​មាន​គេ​ហៅ​ឲ្យ​ច្រៀង​ខន​សឺ​នៅ​តាម​ខេត្ត​អ៊ីចឹង។ ដល់​ពេល​ដឹង​ពេល​ហ្នឹង​ខ្ញុំ​ចង់​តែ​ឈប់​​ភ្លាម​ៗ​ទេ​ ព្រោះ​មិន​នឹក​ស្មាន​​ក្នុង​សិល្បៈ​អ្នក​អ្នក​ចាំតែ​ប៉ែង​ជើង​យើង​​បែប​នេះ​សោះ"។ ស៊ូ ស៊ីរីកា បញ្ជាក់។

ជា​ចុង​ក្រោយ​ ស៊ូ ស៊ីរីកា ក៏​សម្ដែង​ក្ដី​រីករាយ​ដល់​​"គ្រួសារ​តារា​កម្ពុជា" និង ផលិតកម្មClip Media ដែល​បាន​អញ្ជើញ​រូប​នាង មក​ច្រៀង​ក្នុង​​កម្មវិធី "ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ" ជា​លើក​ដំបូង។ ដូច្នេះ​ហើយ​នាង សង្ឃឹម​ថា​នឹង​មាន​ឱកាស​ចូល​រួម​នៅ​ពេល​ក្រោយ​ទៀត៕​​​​​​

ខាងក្រោមនេះសកម្មភាពអ្នកសិល្បៈចូលរួមក្នុងពិធី "ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ"

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់