• 2018-10-11 06:54:24
  • ចម្រៀង

ស៊ីរ៉ា ប្រាប់ពី​បទពិសោធន៍​តែងនិពន្ធចម្រៀង បង្កប់មនោសញ្ចេតនាជ្រាលជ្រៅ

  • 2018-10-11 06:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Original Song កញ្ញា រុន ស៊ីរ៉ា ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំងគឺ​បទ «ច្រណែន​គេ​ដែល​មិនមែន​ជា​ខ្ញុំ» និង​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ សុទ្ធតែបទចម្រៀង មនោសញ្ចេតនាជ្រាលជ្រៅ។

តាមរយៈបទសម្ភាសផ្ទាល់ជាមួយ Sabay ស្រី​ស្អាត​និយាយ​មិន​សូវច្បាស់ តែ​ច្រៀង​ពីរោះ​ ប្រាប់ឱ្យដឹងថា រូបនាងជាមនុស្សចូលចិត្តស្ដាប់ច្រើនជាងនិយាយ ហើយអារម្មណ៍អាចបញ្ចេញ ឬបញ្ជាក់បានតាម​សំឡេងហ្គីតាដ៏រណ្ដំចិត្ត ហើយក៏ជាមនុស្សម្នាក់ចូលចិត្តនៅស្ងៀមស្ងាត់ និងជាទីប្រឹក្សារបស់​មិត្តភ័ក្ដិ​ផងដែរ។

ការប្រើប្រាស់អារម្មណ៍ និងការដាក់ចិត្តច្បាស់លើការតែងនិពន្ធចម្រៀង ទើប​អារម្មណ៍ និង​រំហូរនៃ​ទំនុក​ភ្លេងកើត​ជា​ប្រយោគ​ចាក់​ដោត​ ព្រោះតែធ្លាប់​បាន​ឮ និង​ចូលចិត្ត​យក​ចិត្ត​របស់​អ្នក​ដទៃ​មក​ដាក់​ជា​ចិត្ត​ខ្លួន​ឯង ធ្វើ​ដូច​ខ្លួន​ឯង​ជា​អ្នក​ឈឺចាប់​មែន​ទែន​បែប​ហ្នឹង​។ នេះ​ហើយ​គឺ​ជា​គន្លឹះ​នៃ​ការ​តែង​និពន្ធ​បទចម្រៀង​របស់ ស៊ីរ៉ា បាន​រៀបរាប់៕

ចង់ដឹងកាន់តែច្បាស់ តោះ! ទស្សនាវីដេអូសម្ភាសរបស់ កញ្ញា រុន ស៊ីរ៉ា ខាងក្រោម៖

រូបភាពផ្តល់ដោយ៖ រុន ស៊ីរ៉ា

អត្ថបទ៖ Sunny

មតិយោបល់