- 2018-10-15 04:39:09
- ព័ត៌មាន
សម្ដែងភាពយន្តដំបូង ក្រោយសម្រាលកូនរួច Angelababy ទទួលរងមតិរិះគន់ មិនចេះតិច
- 2018-10-15 04:39:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដែងភាពយន្តដំបូង ក្រោយសម្រាលកូនរួច Angelababy ទទួលរងមតិរិះគន់ មិនចេះតិច
ចន្លោះមិនឃើញ
“Entrepreneurial Age” គឺជាខ្សែភាពយន្តថ្មីដំបូងមួយរបស់តារាសម្ដែង Angelababay ចាប់តាំងពីរូបនាងសម្រាលកូនប្រុសរបស់នាងរួច កាលពីខែមករា ឆ្នាំ ២០១៧។ រឿងថ្មីមួយនេះដែរ បានចាប់ផ្ដើមចាក់បញ្ចាំងនៅថ្ងៃទី ១២ ខែតុលានេះ ដោយមានតារាសម្ដែង Huang Xuan ជាតួឯកប្រុស ហើយតារាសម្ដែង Angelababy ជាតួឯកស្រី។
ខណៈ នេះជាខ្សែភាពយន្តដំបូង របស់តារាសម្ដែងស្រីរូបនេះ ក្រោយបានបាត់មុខមួយរយៈនោះ វត្តមានរបស់នាងសាជាថ្មី បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ខ្សែភាពយន្តភាគថ្មី តារាសម្ដែងវ័យ ២៩ ឆ្នាំរូបនេះ គឺទទួលបានមតិរិះគន់ច្រើនជាងមតិវិជ្ជមាន ទៅលើទេពកោសល្យសម្ដែងរបស់នាង ដោយមហាជនមួយចំនួនបានបញ្ជាក់ថា ការសម្ដែងរបស់នាងមិនបានរីកចម្រើនអ្វីបន្តិចសោះ ចាប់តាំងពីថតរឿង "General and I” មក។
ចំពោះមហាជនមួយចំនួនទៀត ក៏បានរិះគន់តារាស្រីរូបនេះដែរថា Angelababy ដឹងតែពីរបៀបបើកភ្នែកឲ្យធំៗ នៅពេលនាងព្យាយាមធ្វើជាខឹង ឬម៉ឺងម៉ាត់។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានបន្ថែមទៀតថា សូម្បីតែរបៀបនិយាយតាមប៉ារ៉ូលរឿង ក៏នាងធ្វើមិនបានល្អដែរ៕