• 2018-10-18 09:23:07
  • ព័ត៌មាន

មុនក្លាយជាកូនក្រមុំ មិត្តល្អ​របស់ Janie នាំ​គ្នា​ធ្វើ​ពិធីជប់លៀង​ឲ្យ​ជាពិសេស

  • 2018-10-18 09:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេចបើកៗ ថ្ងៃ​មង្គល​ការ​របស់​តារា​សម្ដែង​ Janie Tienphosuwan ជាមួយ​សំណព្វ​ចិត្ត​ Mickey នឹង​មកដល់​ស្អែក​នេះ​ហើយ។ មុន​ថ្ងៃ​ពិសេស​មក​ដល់​ មិត្តភ័ក្ដិ​របស់​កូនក្រមុំ​បាន​រៀបចំ​ពិធី​ជប់លៀងមួយ​មុន​ Janie រៀបការ។

មិត្តភ័ក្ដិ​ល្អ​របស់​ ​Janie ជា​ច្រើន​ដូចជា​ VJ Woonsen, Janesuda Parnto, Ann Alicia និង​មិត្ត​ដទៃ​ទៀត​ បាន​នាំគ្នា​រៀបចំ​កម្មវិធី​តូច​មួយ​ជប់​លៀង​រាប់ថយ​ក្រោយ​ សម្រាប់​ថ្ងៃ​ពិសេស​របស់​តារា​ស្រី​រូបនេះ។

ទិដ្ឋភាព​ពិត​ជា​ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្ដៅ​ និង​មិនអាច​បំភ្លេច​បាន​សម្រាប់​ Janie អំឡុង​ពេល​ត្រៀម​ខ្លួន​ធ្វើ​ជា​កូនក្រមុំ​របស់​ Mickey នៅ​ថ្ងៃ​ទី​ ១៩​ ខែ​តុលាស្អែក​នេះ។

ចង់​ដឹង​ថា​កាល​ពី​ល្ងាច​មិញ​ (ថ្ងៃ​ទី ១៧ ខែ​តុលា) ពិធី​ជប់​លៀង​មាន​ទិដ្ឋភាព​យ៉ាង​ណា​ ទស្សនា​រូបភាព​ដូច​ខាង​ក្រោម៖

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី