- 2018-10-22 03:27:19
- ព័ត៌មាន
ផែនការផ្លាស់ប្ដូរ! ឡាយ លក្ខិណា ហោះចេញពីប្រទេសកំណើតត្រឹមយប់មិញហើយ!
- 2018-10-22 03:27:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផែនការផ្លាស់ប្ដូរ! ឡាយ លក្ខិណា ហោះចេញពីប្រទេសកំណើតត្រឹមយប់មិញហើយ!
ចន្លោះមិនឃើញ
ឡាយ លក្ខិណា បានហោះចេញពីប្រទេសកម្ពុជាហើយ គិតត្រឹមយប់មិញ ដោយទៅមុនកាលកំណត់ សំដៅទៅប្រទេសកាណាដា ទីដែលនាងត្រូវធ្វើបេសកកម្មការងារដល់ទៅ ២ ផ្សេងគ្នា។
លក្ខិណា ប្រាប់ថា ដើមឡើយ តាមផែនការគឺនាង នឹងត្រូវចេញពីកំណើតនៅព្រឹកនេះទេ ប៉ុន្តែសំបុត្រយន្តហោះថ្ងៃនេះមិនមាន។ "ដំបូងត្រូវចេញព្រឹកម៉ោង ៨ ថ្ងៃនេះ ប៉ុន្តែខាង Sponsor ទិញសំបុត្រអត់បាន គឺបានថ្ងៃ ២១ វិញ ដោយខ្ញុំបានចេញដំណើរកាលពីយប់មិញ ម៉ោង ១០:៣០!”។
គិតត្រឹមម៉ោង៩ និង ២០នាទី ព្រឹកនេះ ឡាយ លក្ខិណា បានទៅដល់ប្រទេសជប៉ុនហើយ មុនពេលបន្តដំណើរទៅកាន់គោលដៅប្រទេសកាណាដា ដែលតាមនាងប្រាប់គឺ ត្រូវចំណាយពេលប្រមាណជា ជិត២០ម៉ោងទៀតឯណោះ។ បើទោះជើងហោះហើរចេញពីប្រទេសកម្ពុជា ត្រូវទៅមុនកាលកំណត់ក៏ពិតមែន ប៉ុន្តែរាល់ការងាររបស់នាងនៅលោកខាងលិច មិនមានផ្លាស់ប្ដូរទេ។
ឡាយ លក្ខិណា នឹងត្រូវចេញធ្វើការងារដំបូងបម្រើអារម្មណ៍បងប្អូនខ្មែរនៅប្រទេសកាណាដា នៅថ្ងៃទី ០៣ ខែ វិចិ្ឆកា ខាងមុខ ពោលគឺ ប្រមាណជិត ១០ថ្ងៃ បន្ទាប់ពីនាងជាន់ដីកាណាដា។ ប្រការនេះ ក៏ព្រោះតែ Sponsor ចង់ឲ្យនាងមានពេលសម្រាកច្រើន បន្ទាប់ពីធ្វើដំណើរដ៏ឆ្ងាយកាត់ប្រទេស២-៣។ ម្យ៉ាងនាង ក៏ត្រូវទៅជួបជាមួយដុកទ័រមុនដែរដែរ មុនចេញធ្វើការ។
“នៅស្រុកគេត្រជាក់ខ្លាំងណាស់បង អីចឹងខ្ញុំប្រញាប់ទៅ ក៏ព្រោះត្រូវទៅជួបដុកទ័រជាមុន ដើម្បីពិនិត្យសុខភាព និងចាក់ថ្នាំការពារចាញ់ត្រជាក់ជាដើម...មុននេះ ខ្ញុំបានណាត់ជាមួយដុកទ័រហើយ គឺត្រូវជួបជាមួយគាត់នៅថ្ងៃទី ២៦ តុលា នេះ"។
នេះគឺជាដំណើរលើកទី១ ចាប់តាំងពីវិលត្រឡប់ចូលសិល្បៈវិញ កាលពីពាក់កណ្ដាលឆ្នាំ ២០១៧។ បេសកកម្មនេះ គឺនាងត្រូវតម្រូវឲ្យចាប់ដៃគូជាមួយលោក នៅ ស៊ីនឿន យ៉ាងណា ដំណើរយប់មិញនេះ នាងទៅតែម្នាក់ឯងប៉ុណ្ណោះ ភាគីខាងតារាចម្រៀងប្រុស នឹងត្រូវចេញដំណើរតាមក្រោយនៅចុងខែនេះ។
ឡាយ លក្ខិណា មានបេសកកម្ម២លើទឹកដីប្រទេសកាណាដា ទី១ ចេញសម្ដែង Show បម្រើអារម្មណ៍បងប្អូនខ្មែររស់នៅទីនោះ និងទី២ គឺនាងត្រូវថតបទចម្រៀងផងដែលមានទាំងជាភាសាខ្មែរ និងបារាំង។ អតីតម្នាក់ក្នុងចំណោមស្រីស្អាតទាំង៤ បញ្ជាក់ថា នាងសប្បាយចិត្តណាស់ ចំពោះបេសកកម្មលើកនេះ និងសង្ឃឹមថា បងប្អូននៅកាណាដា ជួយគាំទ្រ និងលើកទឹកចិត្តនាង៕