- 2018-10-22 04:41:00
- ចម្រៀង
ឡូយ! បទថ្មី ពូឃ្លាំង ជាមួយ សាន ផានិត ហេង ពិទូ ជាអ្នកដឹកនាំសម្តែង
- 2018-10-22 04:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយ! បទថ្មី ពូឃ្លាំង ជាមួយ សាន ផានិត ហេង ពិទូ ជាអ្នកដឹកនាំសម្តែង
ចន្លោះមិនឃើញ
បទចម្រៀង "មានជីវិតត្រូវតែតស៊ូ" របស់ពូឃ្លាំងច្រៀងរួមគ្នាជាមួយ ជាមួយ លោក សាន ផានិត ដែលប្រកាសថា ចេញជា MV ជាច្រើនខែមកហើយនោះ ពេលនេះទើបតែចេញថតទេ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ ក្នុងការថត MV នេះ តារាចម្រៀង ហេង ពិទូ គឺជាអ្នកដឹកនាំសម្ដែងឲ្យតារាចម្រៀងទាំង២នេះទៅវិញ។
បទ"មានជីវិតត្រូវតែតស៊ូ" ជាចង្វាក់រ៉ុក លាយការរ៉េប ដោយនៅក្នុងនោះ លោក សាន ផានិត ច្រៀងត្រង់ ចំណែកពូឃ្លាំង ជាអ្នករ៉េប បទចម្រៀង១បទនេះបានចេញផ្សាយលើបណ្តាញសង្គមតាំងពីដើមឆ្នាំ២០១៨នេះមកម្ល៉េះ។ វត្តមានរបស់តារាចម្រៀង ហេង ពិទូ មកដឹកនាំសម្ដែងឲ្យតារាចម្រៀងទាំង២ខាងលើ ក៏ព្រោះតែតារាចម្រៀងរូបនេះមានបទពិសោធន៍លើកិច្ចការនេះច្រើនឆ្នាំ និងក៏ជាអ្នកធ្វើការក្នុងក្រុមផលិតនេះផងដែរ។ លោក សាន ផានិត លើកឡើងថា លោកពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលទៅដល់កន្លែងថត ស្រាប់តែជួប លោក ហេង ពិទូ ហើយជាអ្នកដឹកនាំការផលិត MV នេះ។
លោកថា ការពិត លោក ហេង ពិទូ គឺជាអ្នកដឹកនាំសម្ដែង MV មានស្នាដៃខ្លាំង ឲ្យតារាចម្រៀងល្បីជាច្រើន ដូចជាអេដា និងបទខ្លួនឯងជាច្រើនបទមកហើយ ដោយធ្វើការជាមួយក្រុម REEL MEDIA កន្លងមក ។
តារាចម្រៀង សាន ផានិត បន្តឲ្យដឹងថា គម្រោងនៃការថត MV ត្រូវចំណាយរហូតជាង៤ពាន់ដុល្លារឯណោះ។ សកម្មភាពថតបានធ្វើឡើងតាំងថ្ងៃទី២១ រហូតដល់ថ្ងៃ ២៦ ខែ តុលានេះ នៅតាមទីតាំងសំខាន់ៗ ក្នុងរាជធានីភ្នំពេញនេះ ហើយការសម្រេចចេញ MV ផ្លូវការ គឺផុសលើបញ្ចេញសង្គមក្នុងពេលនេះឆាប់តែម្ដង។
បទ"មានជីវិតត្រូវតែតស៊ូ" មានខ្លឹមសារអប់រំដល់សង្គមច្រើន ទាក់ទងនឹងយុវជនដែលដើរផ្លូវខុស ហើយសង្គមរើសអើងជាដើម។ តាមការបញ្ជាក់ពី លោក សាន ផានិត កិច្ចសហការខាងលើ មិនមែនមានតែបទ១នោះទេ ប្រសិនបើទទួលបានភាពជោគជ័យ អ្នកទាំងពីរគ្រោងផលិតជាមួយគ្នា២បទបន្ថែមថែមទៀត ដោយបទចម្រៀងទាំងនោះ បានសរសេរបារ៉ូល និងមេឡូឌីរួចអស់ហើយ សុទ្ធសឹងតែជា មេឡូឌីថ្មីទាំងអស់។ ជាថ្មីម្ដងទៀត ម្ចាស់បទ"ទូរស័ព្ទប្រាប់ផង"រូបនេះ បានដាក់ក្ដីរំពឹងយ៉ាងមុតមាំថា វត្តមានជាថ្មីរបស់អ្នកទាំងពីរជាមួយការចាប់ដៃគូច្រើនរួមគ្នានេះ និងធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងបន្តការគាំទ្រលើអ្នកទាំងពីរវិញជាក់ជាមិនខាន៕
រូបភាព៖ ហ្វេសប៊ុក សាន ផានិត