- 2018-10-25 23:30:00
- ចម្រៀង
បទចម្រៀងថៃមួយបទ ក្លាយជាប្រធានបទក្ដៅព្រោះចំណុចប្លែកមួយ
- 2018-10-25 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទចម្រៀងថៃមួយបទ ក្លាយជាប្រធានបទក្ដៅព្រោះចំណុចប្លែកមួយ
ចន្លោះមិនឃើញ
បទចម្រៀងថៃមួយបទ បានក្លាយជាប្រធានបទថ្មីរបស់អ្នកលេងបណ្ដាញសង្គម ដោយបានបង្ហោះចែកចាយតៗគ្នា ព្រោះវាបានបង្កប់នូវចំណុចប្លែកមួយ ដោយសារតែការច្រៀងរបស់តារាស្រីក្នុងបទនេះ គឺពិតជាច្រៀងបែបចម្លែក មិនដែលធ្លាប់មានអ្នកច្រៀងដូច។
បទចម្រៀងប្រភេទស្រុកស្រែមានចំណងជើងថា "Krang Chheu Ay Nae” នេះបានធ្វើឲ្យមនុស្សជាច្រើនផ្ដោតការតាមដាន ក្រោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា Siwaj Marujoe Wijaksakulchai បង្ហោះឃ្លីបវីដេអូដែលមានរយៈពេលត្រឹម ៤៩វិនាទីប៉ុណ្ណោះ។
គ្រាន់តែបង្ហោះភ្លាម វីដេអូខ្លីនេះ មានអ្នកចូលមើលយ៉ាងច្រើន ពោលមកទល់ពេលនេះ ចំនួនអ្នកមើលកើនដល់ជាង ៣លានដងទៅហើយ។
យ៉ាងណាក្ដីបទនេះ បានចេញតាំងពីខែមិថុនាមកម្ល៉េះ ប៉ុន្តែវាបានផ្ទុះការគាំទ្រជាថ្មីក្នុងសប្ដាហ៍នេះ ដោយទស្សនីយភាពមួយចំនួនរបស់បទ៕