• 2018-10-28 04:45:00
  • ចម្រៀង

BLACKPINK ក្លាយ​ជា​ក្រុម​នារី​កូរ៉េ​ដំបូង​បង្ហាញ​ខ្លួន​លើ​តារាង​ចម្រៀង UK Top 40

  • 2018-10-28 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង Black Pink បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េ​នារី​ដំបូង​បង្អស់​ដែល​បាន​បង្ហាញ​ខ្លួន​ លើ​តារាង​ចម្រៀង​កំពូល​ទាំង​៤០​របស់​ចក្រភព​អង់គ្លេស (UK Top 40) ចំពោះ​បទ​ "Kiss and Make Up” ច្រៀង​ជាមួយ​តារា​ចម្រៀង Dua Lipa។

បទ​ចម្រៀង​នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​សប្ដាហ៍​នេះ ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ ៣៦ គិត​ដល់​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ខែ​ក្រោយ។ នេះ​គឺ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​ចម្រៀង​ Black Pink បាន​បង្ហាញ​ខ្លួន​លើ​តារាង​ចម្រៀង​នេះ ដោយ​ពួក​គេ​ទទួល​បាន​លេខ ៧៨​កាល​ពី​បទ "Ddu-du ddu-du” អំឡុង​ខែ​ឧសភា​ឆ្នាំ​នេះ។ គូស​បញ្ជាក់​ដែរ​ថា មាន​តែ​ក្រុម​ Black Pink មួយ​គត់​ដែល​បាន​បង្ហាញ​ខ្លួន​លើ​តារាង​នេះ​ បើ​ប្រៀបធៀប​ជាមួយ​ក្រុម​ចម្រៀង​នារី​កូរ៉េ​ដទៃ។

ចំពោះ​តារា​កូរ៉េ​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​លើ​តារាង​នេះ​គឺ​មាន​តែ Psy និង BTS តែ​ប៉ុណ្ណោះ។ បទ "Kiss and Make Up” គឺ​ជា​បទ​ចម្រៀង​២​ភាសា​ កូរ៉េ​និង​អង់គ្លេស​ ដែល​ដាក់​បញ្ចូល​នៅ​ក្នុង​អាល់ប៊ុម​ថ្មី​របស់ តារា​ចម្រៀង Dua Lipa៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់