- 2018-11-07 02:43:40
- ព័ត៌មាន
Zayn ហែកហួរ One Direction ដោយអះអាងថាកាលនៅជាសមាជិកក្រុម លោកគ្មានមិត្តសូម្បីម្នាក់
- 2018-11-07 02:43:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zayn ហែកហួរ One Direction ដោយអះអាងថាកាលនៅជាសមាជិកក្រុម លោកគ្មានមិត្តសូម្បីម្នាក់
ចន្លោះមិនឃើញ
តារាចម្រៀង Zayn Malik បានបើកកកាយខ្ទេចខ្ទីថា លោកគ្មានមិត្តសូម្បីម្នាក់ ក្នុងរយៈពេល ៥ ឆ្នាំ ដែលលោកនៅជាសមាជិកក្រុម One Direction។
ជាមួយគ្នានេះដែរ តារាចម្រៀងវ័យ ២៥រូបនេះ ក៏បានឆ្លើយប្រាប់ទៅនឹងកិច្ចសម្ភាសជាមួយទស្សនាវដ្ដី British Vogue ថា លោកមិនដែលបានជួបជាមួយសមាជិកណាមួយក្នុងក្រុមជាយូរណាស់មកហើយ និងចំពោះទំនាក់ទំនងរបស់ពួកគេ ក៏បានបែកខ្ញែកគ្នា តាំងពីពេលដែលលោកបានចាកចេញពីក្រុមក្នុងឆ្នាំ ២០១៥មកម្ល៉េះ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីខាងលើនេះដែរ Zayn បាននិយាយថា៖ "ខ្ញុំតែងតែបែបនេះ តែងតែចូលចិត្តនៅម្នាក់ឯង។ ខ្ញុំមិនចូលចិត្តទាក់ទងជាមួយមនុស្សច្រើនពេកនោះទេ"។ និយាយតាមត្រង់ទៅចុះ ខ្ញុំមិនធ្លាប់បានទាក់ទងពួកគេសោះក្នុងពេលដ៏យូរមកនេះ។ រឿងគឺវាបែបនេះ។ មានរឿងបានកើតឡើង ហើយរឿងដែលបាននិយាយចេញទៅ ក្រោយពេលខ្ញុំចាកចេញពីក្រុម។ រឿងបោះពាក្យសម្ដីឲ្យខ្ញុំ។ ខ្ញុំមិនដែលរំពឹងទុកថា រឿងតូចអ៊ីចឹងអាចនឹងកើតមានឡើងចំពោះខ្ញុំសោះ"។
និយាយពីអំឡុងពេលនៅជាសមាជិកក្រុម តារាចម្រៀងប្រុសរូបនេះ បានបន្ថែមថា៖ "ខ្ញុំគិតថាការផ្លាស់ប្ដូរបែបនេះ គឺកើតឡើងចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែជាពិសេសគឺនៅពេលដែលយើងស្ថិតក្នុងវ័យ ១៧ ទៅ ១៨ ឆ្នាំ វារៀងផ្ដល់ផលប៉ះពាល់ចំពោះយើងបន្តិចដែរ។ មនុស្សគិតក្នុងផ្លូវផ្សេងគ្នា ជាពិសេសនៅពេលដែលមនុស្ស ៥ នាក់ មានបុគ្គលិកលក្ខណៈខុសគ្នាទាំង ៥នាក់។ ទំនាក់ទំនងក៏បានបែកបាក់ទៅតាមហ្នឹងដែរ។ ជីវិតគឺបែបនេះ។ មនុស្សចាប់ផ្ដើមផ្លាស់ប្ដូរ ចាប់ផ្ដើមចែកផ្លូវគ្នាដើរ និងចាប់ផ្ដើមរីកចម្រើនដោយខ្លួនឯង"៕