• 2018-11-09 07:55:00
  • ព័ត៌មាន

លេច​មុខ តារា​សម្ដែង អ៊ុន អា​លី​ហ្សា ​ក្នុង​នាម​ជា​មន្ត្រី​ការពារ​នៃ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ ថ្ងៃ​នេះ

  • 2018-11-09 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្នុង​ឈុត​ខោ​ខ្មៅ​ជើង​វែង ​មាន​អាវ​ក្រៅ​ដៃ​វែង​ពី​លើ ​តារា​សម្ដែង​ អ៊ុន អា​លី​ហ្សា ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ក្នុង​នាម​ជា​មន្ត្រី​ម្នាក់ ការពារ​ក្នុង​ពិធី​បុណ្យ​ខួបឯក​រាជ្យ​ជាតិ​ លើក​ទី៦៥ ​កាល​ពី​ព្រឹក​មិញ​ នៅ​វិមាន​ឯក​រាជ្យ ។

​​​កាល​ពី​ឆ្នាំ​២០១៧ តារា​សម្ដែង​​រាង​ខ្ពស់​ស្រលះ​រូប​នេះ បាន​សម្រេច​ចិត្ត​ចូល​ហ្វឹក​ហាត់​ទាហាន និង​បាន​ប្រលង​ជាប់​ជា​មន្ត្រី​រាជ​ការ​ទៀត​ផង ដោយ​​បង្ហាញ​ពី​ភាព​ម៉ឺង​ម៉ាត់ ​រឹង​មាំ ​មិន​ខ្លាច​ខូច​ស្បែក​ស​ម៉ត់ រលោង ​ក្រោម​កម្ដៅ​ថ្ងៃ​នោះ​ទេ។

ដោយ​ស្រលាញ់​ការងារ​នេះ​ពេក អ៊ុន អា​លី​ហ្សា ​ថែម​ទាំង​ធ្លាប់​និយាយ​ថា ​អាច​នឹង​ឈប់​ពី​សិល្បៈ ​ប្រសិន​បើ​ការងារ​រដ្ឋ មាន​ភាព​មមាញឹក​ខ្លាំង។ ​ចំពោះ​មូល​ហេតុ ​ងាក​មក​ប្រឡូក​ក្នុង​ការងារ​​នេះ​វិញ ​ដោយសារតែ​​​ស្រីស្អាត អាលីហ្សា ចង់​ចូល​រួម​​ការ​ងារ​សង្គម​ ។ មួយ​វិញ​ទៀត ​នាង​បាន​ឃើញ​ប្រទេស​មួយ​ចំនួន​​​សុទ្ធ​សឹង​តែ​ស្រី​ស្អាត​ ចូល​ហាត់​ទាហាន ទើប​នាង​បាន​សម្រេច​ចិត្ត​ដូច្នេះ។

"សម្រាប់​នៅ​ស្រុក​ខ្មែរ​យើង ​អត់មាន​ស្រី​ស្អាត​ចូល​ធ្វើ​​ទា​ហាន​ទេ​ ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិល្បៈ​មួយ​រូប​ ខ្ញុំ​ចង់​ចូល​រួម​ការ​ពារ​ប្រទេស​ជាតិ​​ដូច​នារី​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ដែរ​"។ នេះ​បើ​តាម​ អ៊ុន អា​លី​ហ្សា ​ធ្លាប់​ថ្លែង​​មក​កាន់ Sabay។

​ជុំ​​​​​វិញ​ការ​ចូល​បម្រើ​ក្នុង​ការងារ​នេះ អា​លី​ហ្សា សម្រេច​ចិត្ត​ចូល​ដោយ​ខ្លួន​ឯង​ផ្ទាល់​មិន​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​នោះ​ទេ​ ម្យ៉ាង​ទៀត​​​នាង​ក៏​គ្មាន​ខ្សែ​ ឬ សាច់​ញាតិ ជា​ទា​ហាន​ដែរ​៕

អត្ថបទ៖ លឹម សុនា

មតិយោបល់