- 2018-11-14 02:50:00
- ព័ត៌មាន
តារាចម្រៀង នូ ស៊ឹប ស្រាយបំភ្លឺបញ្ហាឈឺធ្ងន់ដល់ថ្នាក់ព្រះសង្ឃឲ្យធម៌ ថាជារឿងបំភ្លៃ
- 2018-11-14 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀង នូ ស៊ឹប ស្រាយបំភ្លឺបញ្ហាឈឺធ្ងន់ដល់ថ្នាក់ព្រះសង្ឃឲ្យធម៌ ថាជារឿងបំភ្លៃ
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃនេះ មានការចែករាយរូបភាពតារាចម្រៀងជើងចាស់ដោយបានសរសេរថា លោកគ្រូកំពុងឈឺធ្ងន់ សម្រាន្តលើកន្ទេល រហូតនិមន្តព្រះសង្ឃឲ្យធម៌ ដោយសារតែអាការៈជំងឺធ្ងន់ពេក។ តាមរយៈ Sabay ម្ចាស់បទ "រាត្រីរនោច" បានស្រាយបំភ្លឺថា នោះជាការបំភ្លៃព័ត៌មាន ព្រោះតាមពិតរឿងរ៉ាវមិនដល់ថ្នាក់នោះទេ។
តារាចម្រៀងជើងចាស់ដដែរ បន្តថា តាមពិតទៅឆ្នាំនេះ លោកមានអាយុ៧២ឆ្នាំ ហើយព្រះសង្ឃដែលត្រូវជាកូនធម៌របស់លោក យល់ថា ជាឆ្នាំគត់ ដូច្នេះគួរធ្វើពិធីចម្រើនព្រះជន្ម។ ម្ល៉ោះហើយ ទើបព្រះតេជគុណក៏និមន្តលោក នូ ស៊ឹប មកចម្រើនរាសី សូត្រមន្តរំដោះគ្រោះ ឲ្យជាជំងឺឈឺថ្កាត់ទាំងឡាយ ឲ្យអាយុវែងជាដើម។
តារាចម្រៀងមកពីខេត្តកំពង់ធំ ហួសចិត្តនឹងដំណឹងដែលថា លោកឈឺដល់ថ្នាក់ដេកលើកន្ទេល ហើយដល់ដំណាក់កាល ព្រះសង្ឃមកឲ្យធម៌ ព្រោះអាការៈ ធ្ងន់ពេក។ យ៉ាងណាមិញ តារាចម្រៀងកំពុងរស់នៅផ្ទះជួលតម្លៃ៥០ដុល្លារ ទទួលស្គាល់ថា លោកមានជំងឺប្រចាំកាយពិតមែន តែស្ថានភាពរបស់លោកមិនទាន់ដល់ថ្នាក់ ដូចព័ត៌មានដែលគេចែកចាយផ្ទុះពេញ Fecabook នោះទេ។
តារាចម្រៀង នូ ស៊ឹប សូមអំពាវនាវប្រិយមិត្ត កុំបន្តចែកចាយនូវដំណឹងមិនពិតនោះទៀត ព្រោះនោះគ្រាន់ជាពិធីចម្រើនព្រះជន្ម ប្រោះព្រំសុំសេចក្ដីសុខប៉ុណ្ណោះ៕