• 2018-11-15 03:45:09
  • ព័ត៌មាន

ទ្រាំលែងបាន ឆ័យ លីដាឡែន ព្រលះបុរសម្នាក់គ្មានប្រណី ក្រោយឆាតមកសុំនាងសាក

  • 2018-11-15 03:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង ឆ័យ លីដាឡែន បាន​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​នាងបង្ហោះ​​សារ​​​ព្រលះ​បុរស​ម្នាក់​​ឆាត​មក​​សុំ​ខ្លួន​​​សាក ព្រម​ទាំង​ប្រើ​ពាក្យ​សម្ដី​អសុរោះ​មួយ​ចំនួន​ទៀត។

ជាមួយ​អារម្មណ៍​ក្ដៅ​​មួម៉ៅ​​ចំពោះ​បុរស​ម្នាក់​ដែល​ប្រើ​ពាក្យ​សម្ដី​មើល​ងាយ​ខ្លួន​ អ្នកនាង ឆ័យ លីដាឡែន បាន​រៀប​រាប់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​នាងថា៖" ដំបូង​មិន​ចង់​​និយាយ​ទេ​ ហើយ​ក៏​មិន​ចង់​ជេរ​ម៉ែ​វា​ដែរ តែ​អត់​ទ្រាំ​មិន​បាន​​​នឹង​សម្ដី​ថោក​ទាប​របស់​វា នៅ​​សុខ​ៗ​ផ្ញើ​សារ​ឈ្លើយ​មក​ឯង​អ៊ីចឹង​ហ្មង"។

បន្ថែម​ពី​នេះ​នាងសុំ​ផ្ដាំ​ទៅ​បុរស​ម្នាក់​ហ្នឹង​ថា មុន​នឹង​​ឆាត​​មក​នាង ហើយ​​ប្រើ​ពាក្យ​សម្ដី​​​ឈ្លើយ​មិន​សម​រម្យ​ដូច្នេះ​គួរ​តែ​​គិត​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន៖"​សួរ​ថា​លោក មាន​កូន​​ស្រី​ មាន​ប្រពន្ធ និង​មាន​ម្ដាយ​ដែរ​ទេ? បើ​សិន​លោក​ឯង​មាន​មក​និយាយ​​បែប​នេះ​ខ្ញុំ​ថា លោក​មិន​សម​ជា​ឪពុក​គេ​ទេ "។​​​

ជា​ចុង​ក្រោយ​នាង សំណូមពរ​​​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ជួយ​ Share ឲ្យ​ប្រពន្ធ​កូន​បុរស​ម្នាក់​នោះ​បាន​ដឹង​ផង ថា​ឪពុក​ ឬប្ដី​ខ្លួន​អាក្រក់​ប៉ុណ្ណា​ ប្រើ​ពាក្យ​សម្ដី​អសីលធម៌​មក​លើ​នារី​ភេទ៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់