• 2018-12-28 06:00:00
  • ព័ត៌មាន

លោក យាន រស្មី គទានុរក្ស ជួយធ្វើឱ្យសិល្បៈជាតិមានជីវិត និងអត្តសញ្ញាណ

  • 2018-12-28 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រទេស​កម្ពុជា​មាន​សម្បូរ​ដោយ​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ទស្សនៈ​អប់រំ​ទូលំទូលាយ​ តែ​ដើម្បី​អាច​ពន្យល់​បង្ហាញ ឬ​ក៏​រៀបចំ​ឱ្យ​ស្នាដៃ​សិល្បៈ​របស់​ជាតិ​មាន​ឥទ្ធិពល​ទាមទារ​ការ​យល់ដឹង​ពី​ឫសគល់​នៃ​ប្រវត្តិ​សិល្បៈ​ ពី​អ្នក​មាន​ជំនាញ​ មាន​ភស្តុតាង​បញ្ជាក់​ឱ្យ​បាន​ត្រឹម​ត្រូវ​នឹង​មាន​ឯកភាព​គ្នា ដែល​នេះ​ជា​តួនាទី​ដល់​ចាំបាច់​របស់ គទានុរក្ស​។

លោក យាន រស្មី ដែលទទួលងារជាគទានុរក្ស តាមរយៈស្នាដៃបង្ហាញ និងតាំងពិពណ៍សិល្ប:សហសម័យ ពន្យល់ថា គទានុរក្ស គឺថា​ជា​អ្នក​បង្ហាញ និង​ពិពណ៌នា​ពី​សិល្បៈ ដូចជា​ការ​បរិយាយ​អំពី​សិល្បៈ​សូន​រូប​ គំនូរ ទស្សនីយភាព​សៀក ការ​សម្ដែង​នានា ឬ​ក៏​ភាពយន្ត​ជា​ដើម​។

ដើម្បី​ក្លាយ​ខ្លួន​ជា គទានុរក្ស ម្នាក់ ទាមទារ​បទ​ពិសោធន៍ និង​ការ​ស្រាវជ្រាវ​ជា​ច្រើន​លើ​ផ្នែក​សិល្បៈ​ទាំង​នោះ ​នេះ​បើ​តាម​ការ​ពន្យល់​ពី លោក យាន រស្មី គទានុរក្ស ទម្រង់​សិល្បៈ​សហសម័យ​។ លើសពីនេះទៀត គទានុរក្ស ជួយធ្វើឱ្យសិល្បៈជាតិមានជីវិត និងអត្តសញ្ញាណ ដោយសារតែមានការកំណត់ច្បាស់លាស់ និងការស្វែងយល់ពីហេតុផលដើមនៃចលនាផ្លាស់ប្តូរ និងវិវត្តន៍ជាតិសាស្រ្ត វប្បធម៌ សាសនា របស់ជនជាតិនីមួយៗ។

សិល្បកររូបនេះលើកឧទាហរណ៍ពីរឿង ល្ខោនខោល ថាប្រសិនបើខ្មែរមិនដឹងច្បាស់ពិប្រវត្តិ​ល្ខោនខោល​នេះជារបស់ខ្លួន ពិតណាស់សាស្រ្តដទៃអាចនឹងបន្លំបាន។ តែជាក់ស្តែង​ការរស់នៅប្រាស្រ័យទាក់ទង​គ្នា​រវាងជាតិសាសន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហាក់ស្រដៀងគ្នា ដូចនេះហើយការផ្លាស់ប្តូរ​សិល្បៈ ឬការជះឥទ្ធិពល​នៃទម្រង់សិល្បៈក៏អាចនឹងមានភាពប្រហាក់ប្រហែលគ្នា។ នេះបើតាមការពន្យល់ខ្លីរបស់ លោក យាន រស្មី។

យុវជន វ័យ ២៨ ឆ្នាំ លោក យាន រស្មី សិល្បករ និង​ជា​គទានុរក្ស​ម្នាក់​នៅ​ខេត្ត​បាត់ដំបង បង្ហាញ​ឱ្យ​ដឹង​ថា រូបលោក បាន​ស្វែង​រក​ចំណេះ​ដឹង​ផ្នែក​គទានុរក្ស​នេះ​ជា​ច្រើន​ឆ្នាំ​ ថែមទាំង​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​ពី​សិល្បៈ​ខ្មែរ ក៏​ដូចជា​រៀន​សូត្រ​ពី​សិល្បៈ​ពី​បរទេស​ប្រទេស និង​បច្ចុប្បន្ន​កំពុង​រៀន​សូត្រ​ជំនាញ​ប្រវត្តិ​សិល្បៈ​ពិភពលោក​ក្នុង​ប្រទេស​សិង្ហបុរី​៕

អត្ថបទ៖ Sunny

មតិយោបល់