
- 2018-11-16 02:37:04
- ព័ត៌មាន
ទីបំផុត ពេជ្រ សូលីកា សារភាពត្រង់ៗថាពេញចិត្ត នីកូ
- 2018-11-16 02:37:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត ពេជ្រ សូលីកា សារភាពត្រង់ៗថាពេញចិត្ត នីកូ
ចន្លោះមិនឃើញ
នៅទីបំផុតតារាចម្រៀង ពេជ្រ សូលីកា បានសារភាពត្រង់ៗថាខ្លួនពិតជាស្រឡាញ់ពេញចិត្តភាពស្រស់សង្ហា និងការតុបតែងខ្លួនរបស់ នីកូ ខ្លាំងណាស់ក្រោយពីរាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំ មកនេះ។
អារម្មណ៍ស្រឡាញ់កើតមានម្ដងបន្តិចៗទៅលើប្អូនប្រុស ណុប បាយ៉ារិទ្ធ បន្ទាប់ពីហ្វេនៗចេះតែចាប់ផ្គូផ្គងចង់ឲ្យនាង និង នីកូ ក្លាយគូស្នេហ៍ពិតនៅថ្ងៃណាមួយ ហើយប្រកាសជាសាធារណៈឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈបានដឹងគ្រប់គ្នា។
នាងថា៖“ខ្ញុំគ្រាន់តែដឹងថាឥឡូវនេះខ្ញុំមានចិត្តទៅលើគាត់(នីកូ) ហើយ ក្រោយពីបងប្អូនអ្នកគាំទ្រគាត់ចាប់គូឲ្យ តែខ្ញុំអត់ដឹងថាអារម្មណ៍មួយនេះអាចរក្សាបានប៉ុណ្ណានោះទេ អាស្រ័យទៅលើពេលវេលានៅថ្ងៃខាងមុខទៀត"។
ឯកំលោះសង្ហា នីកូ វិញកន្លងមកធ្លាប់និយាយថា ពេជ្រ សូលីកា គឺជានារីម្នាក់ចាំជួយផ្ដល់កម្លាំងចិត្តដល់លោកគ្រប់ពេលដែលមានបញ្ហាអ្វីមួយកើតឡើងចំពោះខ្លួន។ មួយវិញទៀតពេលនៅក្បែរនាង ម្ដងៗលោកមានអារម្មណ៍ល្អសប្បាយច្រើនជាងកើតទុក្ខ។
បន្ថែមពីនេះ នីកូ ថា ខ្លួន និង ពេជ្រ សូលីកា មិនដែលមានរឿងអ្វីអាថ៌កំបាំងចំពោះគ្នាឡើយ។ ពេលមានបញ្ហាអ្វីមួយកើតឡើងតែងតែលើកដាក់លើតុរួមគ្នាដោះស្រាយជានិច្ច៕