• 2018-11-19 02:09:26
  • ព័ត៌មាន

ពេល​នេះ​​ នាយ​ក្ដឹប កំពុង​​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់នៅឡើយ ​

  • 2018-11-19 02:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​លោក ឃុន ក្ដឹប ហៅ​នាយ​ក្ដឹប​ពេល​នេះ​កំពុង​ស្ថិត​​ក្នុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាម៉ែត្រនៅឡើយ ដោយ​ទើបនឹងដឹងខ្លួន ក្រោយទទួលបាន​ការ​សង្គ្រោះ​បន្ទាន់ជាច្រើនម៉ោង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី ហួន ផាត ដែល​ត្រូវ​ជា​ភរិយា​នាយ​ក្ដឹប​នៅ​ម៉ោង​​​ប្រហែល​៦ព្រឹក​ម្សិលមិញ​នេះ នាយ​ស្រាប់​តែ​មាន​អាការៈ​​ទន់​​ដៃ​ទន់​ជើង​ហើយ​ក៏សន្លប់ ភ្លាមៗ​ក្រុម​គ្រួសារ​បាន​ដឹក​មក​សង្គ្រោះ​បន្ទាន់​កាល​ម៉ែត្រ។ ភរិយា​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា នាយ​ក្ដឹប​មាន​ជំងឺ​ស្ពោត​សរសៃ​ឈាម​នៅ​ខួរក្បាល ហើយ​មក​ទល់​ពេល​នេះ​ស្ថិត​ក្នុង​បន្ទាប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ។ អ្នកស្រីថា នាយក្តឹបទើបតែដឹងខ្លួននៅព្រឹកនេះ ទោះបីជាស្វាមីដឹងខ្លួនក្តី តែនិយាយខ្សាវៗ ស្តាប់មិនបាននោះទេ ហើយមិនទទួលទានអ្វីទាំងអស់។​

មុន​មក​ដល់​ការ​សង្គ្រោះ​បន្ទន់​អ្នក​ស្រី ហួន ផាត ប្រាប់​ថា ស្វាមី​អ្នក​ស្រី​មាន​ជំងឺ​បេះ​ដូង​ដោយ ក្នុង​​១០​ថ្ងៃ​ឬ​កន្លះ​ខែ​ត្រូវ​មក​ជួប​ពេទ្យ​ម្ដង។

តារា​កំប្លែង​លោក ឃុន ក្ដឹប ហៅ​នាយ​ក្ដឹប​មាន​វ័យ៥៨ឆ្នាំ តារា​កំប្លែង​រូប​នេះ​មាន​ប្រលូក​លើ​វិថី​សិល្បៈ​ជិត​៣០ឆ្នាំ​មក​ហើយ។ នាយ​មាន​កូន​៥នាក់ ស្រី៣ និង មាន​ថៅ៦នាក់។ សេដ្ឋកិច្ច​ក្រុម​គ្រួសារ​ទាំង​មូល គឺ​ពឹង​លើ​តារា​កំប្លែង​រូប​នេះ​ទាំង​ស្រុង។ ភរិយា​របស់​នាយ សូម​ស្នើ​ទៅ​សប្បុរសជន​ក៏​ដូច​ជា​សមាគម​សិល្បៈ​មេត្តា​ជួយ​ស្វាមី​អ្នក​ស្រី​ផង ព្រោះ​អ្នក​ស្រី មិន​មាន​លទ្ធភាព​ច្រើន ក្នុង​ការ​ព្យាបាល​ប្ដី​ឡើយ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់