• 2018-11-21 09:11:55
  • ព័ត៌មាន

Bogeum ថ្លែងពីចិត្តពិត​ចំពោះដៃគូ ស្របពេល Hyekyo រម្លឹក​រឿងមួយ​ពីប្ដីទាក់ទង​រឿង​ថ្មី

  • 2018-11-21 09:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ថ្មី​ដែល​មាន​វត្តមាន​សម្ដែង​របស់​ Park Bogeum និង​ Song Hye Kyo ជិត​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​ ហើយ​តួ​សម្ដែង​សំខាន់ៗ​ក៏​បាន​មក​ជុំ​គ្នា​ធ្វើ​សន្និសីទកាសែត​ស្វាគមន៍​ការ​មក​ដល់​របស់​រឿង​ដែរ។

ថ្ងៃ​ទី​ ២១​ ខែ​វិច្ឆិកា ឆ្នាំ ២០១៨​ តារា​សម្ដែង​ ដែល​ជាតួ​ឯក​ក្នុង​រឿង​បាន​មក​ជុំ​គ្នា​ក្នុង​សន្និសីទកាសែត​របស់​រឿង​ "Encounter”។ អំឡុង​ពេល​ផ្ដល់​បទ​សម្ភាស​ Park Bogeum ត្រូវ​បាន​សួរ​ថា​ តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​បាន​សម្ដែង​ជាមួយ​នឹង​រៀមច្បង​ Song Hyekyo? ឆ្លើយ​តប​នឹង​សំណួរ​នេះ​ Bogeum បាន​និយាយថា៖ "ខ្ញុំ​មាន​អារម្មណ៍​ថា​ពិត​ចា​មាន​កិត្តិយស​ដែល​បាន​រួម​ការងារ​ជាមួយ​គាត់។ គាត់​គឺ​ជាមនុស្ស​ចេះ​គិតគូរ និង​តែង​មើល​ថែ​ខ្ញុំ។ វា​ហាក់​ដូចជា​តឹងតែង​បន្តិចដែរ​នៅពេល​ជួប​គាត់​ដំបូង​ ប៉ុន្តែ​យើងទាំង​ ២​កាន់​តែ​ស្និទ្ធគ្នា ពេល​ថត​រឿង។ គាត់​តែង​ទិញ​អាហារ​ឲ្យខ្ញុំ​ញ៉ាំ ហើយ​តែង​ផ្ដល់​ដំបូន្មាន​ល្អៗឲ្យ​ខ្ញុំ​ ទាក់ទង​នឹង​ការ​សម្ដែង”។

ងាក​ទៅ​ Song Hyekyo វិញ​និយាយ​ថា៖ "មនុស្ស​ជា​ច្រើន​គិត​ថា​ពួកខ្ញុំ​ទាំង​ ២​ស្និទ្ធ​គ្នា ប៉ុន្តែ​និយាយ​តាមត្រង់​ ពួក​យើង​មិន​ដែល​ស្គាល់​គ្នា​ច្បាស់​ទេ​ពីមុន។ គាត់​ក្មេង​ជាង​ខ្ញុំ ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ពិបាក​ដែរ​ពេល​នៅ​ជិត​គាត់”។

ពេល​និយាយ​ទាក់ទង​នឹង​ស្វាមី​ Hyekyo បញ្ជាក់​ថា៖​ "គាត់ (Song Joong Ki) បាន​ប្រាប់​ខ្ញុំ​ឲ្យ​ខំ​ប្រឹង​ប្រែង​ធ្វើការ​ ហើយ​គាត់​ក៏​និយាយ​ដែរ​ថា​នឹង​តាមដាន​រឿង​ថ្មី​នេះ​ដោយ​ក្ដី​រីករាយ​បំផុត”។

សូម​បញ្ជាក់​ដែរ​ថា​ "Encounter” នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨​ខាង​មុខ​ នៅលើទូរទស្សន៍ tvN៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់