- 2018-11-26 07:40:00
- ព័ត៌មាន
មិនធ្លាប់ដឹង! បុរសម្នាក់នេះធ្វើឲ្យតារាខ្មែរមានរូបរាងស្អាតមិនធម្មតា!
- 2018-11-26 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់ដឹង! បុរសម្នាក់នេះធ្វើឲ្យតារាខ្មែរមានរូបរាងស្អាតមិនធម្មតា!
ចន្លោះមិនឃើញ
ក្នុងវិស័យសិល្បៈ ទេពកោសល្យនិងរូបសម្រស់ពេលខ្លះត្រូវដើរទន្ទឹមគ្នា ដូច្នេះហើយទើបតារាល្បីៗជាច្រើនក្នុងស្រុកតែងតែ យកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាហាត់ប្រាណ ឬ (Body Fitness) ដើម្បីឲ្យកាន់តែមានរូបរាងស្រស់ស្អាតមួយកម្រិតទៀត។ អ្វីដែលសំខាន់បំផុតនោះ គឺកាត់ហាត់ប្រាណដែលល្អត្រឹមត្រូវគឺចាំបាច់ត្រូវបានគ្រូបង្វឹក ដើម្បីឲ្យដំណើរការហាត់ប្រាណនោះទទួលបានផលល្អ ដូច្នេះទើបគ្រូបង្វឹកមួយរូបលោក តុប ឡងឌី ឆក់យកឱកាសនេះមកធ្វើជាអ្នកបង្ហាត់ Gym ជាមួយតារាល្បីៗជាច្រើន។
តារាល្បីៗដូចជាលោក សុជាតិ សមាជិក ក្រុមចម្រៀងក្មេងខ្មែរ ក៏ធ្លាប់ហាត់រៀនជាមួយលោក ឡងឌី ក្រៅពីនេះតារាល្បីៗដូចជា ម៉ានិត Jany និងសមាជិកក្រុមតូច Small World Small Band ជាដើមសុទ្ធតែហាត់ជាមួយលោកទាំងអស់។ ប៉ុន្តែមុននឹងមានឱកាសបានប្រកបរបរនេះ គ្រូបង្វឹករូបសង្ហាឆ្លងកាត់ការតស៊ូប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ។ ទម្រាំទទួលបានលទ្ធផល លោកឡុងឌីបានចាប់ផ្ដើមហាត់ប្រាណអស់រយៈពេល ៧ឆ្នាំរួចមកហើយ ដោយខិតខំប្រឹងប្រែងខ្លាំងបំផុត៣ឆ្នាំចុងក្រោយនេះ។
ជុំវិញការបង្ហាត់តារានេះ គឺមានភាពលំបាកមួយចំនួនដែលតែងតែកើតមានចំពោះតារាៗ គឺបញ្ហាយឺតយ៉ាវនិងមានការរវល់ការងារសិល្បៈច្រើន។ ម្យ៉ាងវិញការហាត់នេះ តម្រូវឲ្យមានការប្រឹងប្រែងខ្លាំង និងតម្រូវឲ្យមានការជំរុញទឹកចិត្តខ្លាំង។ ពេលខ្លះការហាត់មិនទៀតទាត់អាចធ្វើឲ្យមានបញ្ហាសុខភាពផ្សេងៗជាដើមដូចជាបញ្ហាបេះដូងអ្វីជាដើម តម្រូវឲ្យប្រើប្រាស់ពេលវេលាសមរម្យដើម្បីសម្រប។
ក្នុងនាមខ្លួនជាអ្នកស្រលាញ់ខាងវិស័យ Body Fitness មួយរួបលោក ឡងឌី ក៏បានបញ្ជាក់ដែរថា អ្នកដែលស្រលាញ់វិស័យនេះគួរតែសហការគ្នាដើម្បីធ្វើឲ្យមានការទទួលស្គាល់កាន់តែច្រើន នៅប្រទេសកម្ពុជា និងជំរុញឲ្យមានការហាត់ប្រាណដើម្បីសុខភាពកាន់តែច្រើន។
បើចង់ដឹងច្បាស់ទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖