- 2018-11-27 02:21:36
- ព័ត៌មាន
ទីបំផុត អាពាហ៍ពិពាហ៍កូនស្រី ឈិន ឡុង និងមិត្តស្រី បានបញ្ចប់ដោយភាពរីករាយ
- 2018-11-27 02:21:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត អាពាហ៍ពិពាហ៍កូនស្រី ឈិន ឡុង និងមិត្តស្រី បានបញ្ចប់ដោយភាពរីករាយ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា កូនស្រីវ័យ ១៩ ឆ្នាំរបស់ឈិនឡុង និងមិត្តស្រីរបស់នាង Andi Autum បានធ្វើឲ្យអ្នកលេងតាមបណ្ដាញសង្គមមានការភ្ញាក់ផ្អើល ក្រោយពួកគេបានបង្ហាញរូបភាពសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេជាសាធារណៈ។
គូស្នេហ៍មួយគូនេះ សម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃទី ០៨ ខែវិច្ឆិកាក្នុងទីក្រុង Toronto នៃប្រទេសកាណាដា។ បើទោះបីជាជីវភាពរបស់ពួកគេហាក់មានការពិបាកខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែគូស្នេហ៍ភេទដូចគ្នាមួយគូនេះតែងតែនិយាយជាមួយគ្នា និងរួមរស់ដោយមានសុភមង្គល។
ជាមួយគ្នានេះដែរ វីដេអូខ្លីបង្ហាញពីពិធីរៀបការរបស់កូនស្រីតារាសម្ដែងដ៏ល្បីរូបនេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម។ ពួកគេទាំង២ បានបង្ហាញពីក្ដីសុខចំពោះគ្នា រហូតរំភើបដល់ស្រក់ទឹកភ្នែករៀងខ្លួន ខណៈអាពាហ៍ពិពាហ៍ត្រូវបានខាងច្បាប់ទទួលស្គាល់ជាផ្លូវការ។ ក្រោយវីដេអូត្រូវបានចែកចាយរួចមក មហាជនជាច្រើន បានសម្ដែងការអបអរ និងជូនពរពួកគេឲ្យជួបតែក្ដីសុខសុភមង្គលបែបនេះរៀងរហូត៕