• 2018-11-28 01:57:15
  • ព័ត៌មាន

ឆ័យ លីដាឡែន ទទួលយកមិនបានការស្លាប់របស់ឪពុកខ្លួនកាលពីយប់មិញ

  • 2018-11-28 01:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​​តារា​ចម្រៀង​ និង​សម្ដែង​ ឆ័យ លីដាឡែន បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា វេលា​ម៉ោង ១០ និង​២០​នាទី​ក្នុង​ជន្មាយុ​​ ៦៨ ឆ្នាំ​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង។

ការ​បាត់​បង់​ឪពុក​ជា​ទី​ស្រឡាញ់​គ្មាន​ថ្ងៃ​វិល​ត្រឡប់​នេះ​​ធ្វើ​ឲ្យ​ ឆ័យ លីដាឡែន ទទួល​យក​មិន​បាន​នោះ​ទេ ព្រោះ​អ្នក​មាន​គុណ​នាង មាន​សុខ​ភាព​ល្អ​មិន​ដែល​​មាន​ជំងឺ​ពី​មុន​ទាល់​តែ​សោះ។ បែរ​ជា​​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង។

ជាមួយ​សំឡេង​អួល​ដើមក​ ឆ័យ លីដាឡែន រៀប​រាប់​ថា៖" បង​ទទួល​យក​មិន​បាន​ទេ​អូន គាត់​ទៅ​ចោល​បង​លឿន​ម្ល៉េះ។ អ្វី​ដែល​បង​ស្ដាយ​ខ្លាំង​បំផុត​គឺ​បង​មិន​បាន​មក​ទាន់​ដង្ហើម​គាត់ គ្រាន់​តែ​ឮ​ដំណឹង​ថា​ឪពុក​បង​គាត់​ទទួល​មរណភាព​ភ្លាម​បង​ចេញ​ពី​ភ្នំពេញ​មក​បាត់​ដំបង​ទាំង​យប់"។

សពឪពុក ឆ័យ លីដាឡែន

ឪពុក ឆ័យ​ លីដាឡែន ទទួល​មរណភាព​មាន​ឈ្មោះ មឿន ឆៃ គឺ​ជា​តន្ត្រីករ​ល្បី​​ឈ្មោះ​មួយ​រូប​នៅ​ខេត្ត​បាត់ដំបង​​ផង​ដែរ។ ពេល​នេះ​សព​ឪពុក​នាង តម្កល់​ធ្វើ​បុណ្យ​នៅ​ខេត្ត​បាត់ដំបង ឯ​ថ្ងៃ​ដែល​ត្រូវ​បូជា​គឺ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕

សពឪពុក ឆ័យ លីដាឡែន

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់