• 2018-11-28 02:35:00
  • ព័ត៌មាន

វីវរហើយ! គណនី Instagram របស់ Lee Jongsuk ត្រូវ​ជនខិលខូច​ព្យាយាម Hack

  • 2018-11-28 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​មិនគួរ​ឲ្យ​ជឿ​ ទាក់ទង​នឹង​តារាសម្ដែង​កូរ៉េ​ល្បីឈ្មោះ​ Lee Jongsuk ក្រោយ​ពេល​មនុស្ស​ម្នាក់​ព្យាយាម​ Hack។

នៅ​ថ្ងៃ​ទី​ ២៧ ខែវិច្ឆិកា​ Lee Jongsuk បាន​បង្ហោះរូបភាព​ដែល​បាន​ Screenshot ទុក​ ក្រោយ​ទទួល​សារ​មួយ​​ពី​ Instagram។ លោក​បាន​សរសេរ​ពី​លើ​រូប​នោះ​ថា៖ "អ្នក​ជា​អ្នក​ណា...សូម​កុំ​ធ្វើ​បែប​នេះ...”។ រឿង​រ៉ាវ​នេះ​ កើត​ឡើង​ពេល​មាន​ជនខិលខូច​ព្យាយាម​លួច​បន្លំ​ប្រើប្រាស់​គណនី​នេះ។ ក្រោយ​មក​ ក៏​មាន​សារមួយ​លោត​ឡើង​ប្រាប់​ Jongsuk ដែល​ជា​ម្ចាស់​គណនី​ ថា​គណនី​នេះ កំពុង​មាន​អ្នក​ផ្សេង​ព្យាយាម​ចុច​ចូល​ប្រើ។

តាម​ការ​សន្និដ្ឋាន​របស់​មតិ​ជា​ច្រើន​ បាន​លើក​ឡើង​ថា​អំពើ​ដែល​ប្រព្រឹត្តិ​នេះ​អាច​ជា​ទង្វើ​របស់​អ្នកគាំទ្រ​របស់​ Jongsuk ដែល​ចង់​ដឹង​ពី​ជីវិត​ឯកជន​របស់​លោកខ្លាំង​ពេក។ មួយ​វិញ​ទៀត​ អ្នក​ដែល​ចុច​តាមដាន (Follow) បាន​នាំគ្នា​ Comment ជាបន្តបន្ទាប់​ឲ្យ​ Jongsuk ប្រញាប់​ដូរ​លេខសំងាត់​របស់​ Instagram នេះ​ជា​បន្ទាប់ ចៀស​វាង​ជន​ខិល​ខូច​ធ្វើ​អំពើ​មិន​ល្អ​លើស​នេះ​ទៀត៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់