• 2018-11-28 08:06:10
  • ព័ត៌មាន

អបអរសាទរ ល្ខោនខោលខ្មែរក្លាយជា​សម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរ

  • 2018-11-28 08:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ខោនខោល​វត្តស្វាយអណ្ដែត​ របស់​កម្ពុជា​ត្រូវ​បាន​ចុះបញ្ជី​ជាបេតិកភណ្ឌ​ពិភពលោក​របស់អង្គការ​យូណេស្កូដោយជោគជ័យ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​គណនី Twitter ផ្លូវការ​របស់​អង្គការយូណេស្កូ។

នៅ​ថ្ងៃទី​ ២៨​ ខែ​វិច្ឆិកានេះ​ គណនី​ Twitter របស់​អង្គការ​យូណេស្កូប្រកាសជា​ផ្លូវការ​ថា​ ល្ខោនខោល​វត្តស្វាយអណ្ដែត​ របស់​ប្រទេស​កម្ពុជា​ បាន​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក​ហើយ។

គួរ​រម្លឹក​ផង​ដែរថា​ប្រទេសកម្ពុជា បាន​ស្នើសុំ​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧។ ប្រតិភូ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី មាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក កេ​ត សាផាន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី Helen Jarvis និង​លោក Teruo Jinnai ដែលជា​ទីប្រឹក្សា​រដ្ឋាភិបាល មន្ត្រី​ជំនាញ និង​តំណាង​កម្ពុជា​ប្រចាំ​យូណេស្កូ ៥​រូប​ទៀត​៕

អត្ថបទ៖ យី សុធារី

មតិយោបល់