- 2018-11-30 08:43:55
- ព័ត៌មាន
កប់! iflix បានសិទ្ធិផ្សាយផ្ទាល់កម្មវិធីប្រគំតន្ដ្រី Global Citizen ចូលរួមសុទ្ធតែតារាលំដាប់ពិភពលោក
- 2018-11-30 08:43:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់! iflix បានសិទ្ធិផ្សាយផ្ទាល់កម្មវិធីប្រគំតន្ដ្រី Global Citizen ចូលរួមសុទ្ធតែតារាលំដាប់ពិភពលោក
ចន្លោះមិនឃើញ
Iflix ជាក្រុមហ៊ុនផ្ដល់សេវាកម្មវីដេអូអនឡាញដែលអាចទស្សនាភាពយន្តនិងរឿងភាគជាច្រើន ពេលនេះបានក្លាយជាដៃគូផ្សាយផ្ទាល់កម្មវិធីប្រគំតន្ដ្រី Global Citizen ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨នេះ។ កម្មវិធី Global Citizen Festival: Madela 100 នឹងប្រគំឡើងនៅពហុកីឡាដ្ឋាន FNB Stadium នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
Iflix នឹងនាំនូវទស្សនីយភាពនេះមកកាន់ប្រទេសនិងតំបន់ចំនួន១៣ គឺ កម្ពុជា, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, បង់ក្លាដេស, ប៉ាគីស្ថាន, ស្រីលង្កា, នេប៉ាល់, ព្រុយនេ, មីយ៉ាន់ម៉ា និង ម៉ាល់ឌីវ។ កម្មវិធីប្រគំតន្ដ្រីដ៏ធំនេះ នឹងចូលរួមសម្ដែងដោយសុទ្ធតែតារាល្បីលំដាប់ពិភពលោក ដូចជា Beyonce & Jay-Z, Cassper Nyovest, D'banj, Ed Sheeran, Eddie Vedder, Femi Kuti, Kasey Musgraves, Pharrell Williams, Chris Martin, Sho Madjozi, Tiwa Savage, Usher និង Wizkid។
កម្មវិធីនេះផងដែរ នឹងមានលោក Trevor Noah ជាពិធីករសំខាន់ ព្រមទាំងមានការចូលរួមពីសំណាក់តារាល្បីៗផ្សេងៗទៀតដូចជា Naomi Campbell, Dave Chappelle, Sir Bob Geldof, Gaylie King, Bonang Matheba, Nomzamo Mbatha, Tyler Perry និង Forest Whitaker។ មិនត្រឹមតែប៉ុណ្ណោះពីធីការនីល្បីឈ្មោះ Oprah Winfrey ក៏នឹងមានសរណកថានិយាយរំលឹកពីលោក Nelson Mandela ផងដែរ។
ដូច្នេះអ្នកដែលប្រើប្រាស់ Iflix ទាំងអស់នឹងអាចទស្សនាការផ្សាយផ្ទាល់កម្មវិធីប្រគំតន្ត្រីដ៏ធំនេះ យ៉ាងងាយស្រួល នៅថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ៕