- 2018-12-01 07:38:13
- ព័ត៌មាន
ការវិលត្រលប់របស់និពន្ធអ្នកស្រី ម៉ៅ សំណាង ជំរុញការតែងនិពន្ធនៅកម្ពុជាជាថ្មី
- 2018-12-01 07:38:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការវិលត្រលប់របស់និពន្ធអ្នកស្រី ម៉ៅ សំណាង ជំរុញការតែងនិពន្ធនៅកម្ពុជាជាថ្មី
ចន្លោះមិនឃើញ
បន្ទាប់ពីខកខានអត់រយៈពេលជាច្រើនឆ្នាំ អ្នកនិពន្ធទន្សាយ ត្រលប់មកវិញនូវស្នាដៃថ្មី ចំណងជើងថា «ប្រលោមចិត្ត» ដែលទើបនឹងសម្ភោធជាផ្លូវការព្រឹកមិញនេះ នៅមជ្ឃមណ្ឌលធនធាសោតទស្សន៍ បុប្ផាណា។
វត្តមានរបស់អ្នកស្រី ម៉ៅ សំណាង ប្រមូលផ្តុំ និងជំរុញយុវជន យុវនារីជំនាន់ថ្មីជាច្រើនរូបដែលស្រលាញ់ពេញចិត្តការតែងនិពន្ធឱ្យមានសង្ឃឹម និងទឹកចិត្តរីករាយឥតឧបមា។
ក្នុងពិធីសម្ពោធសៀវភៅ «ប្រលោមចិត្ត» មានការចូលរួមជាច្រើនពីអ្នកនិពន្ធកំពុងល្បីឈ្មោះ តួយ៉ាង អ្នកស្រី ម៉ីសន សុធារី ដែលត្រៀមចេញផ្សាយសៀវភៅថ្មីរបស់ខ្លួន «ទម្រាំក្លាយជាអ្នកនិពន្ធ» ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៨ នេះ។
ក្រៅពីនោះក៏មានការចូលរួមគាំទ្រពី លោក សុខ ចាន់ផល អ្នកនិពន្ធចម្រៀង ភាពយន្ត និងប្រលោមលោក កំពុងទទួលការគាំទ្រខ្លាំងម្នាក់ផងដែរ និងយុវវ័យជំនាន់ក្រោយដូចជា អ្នកនិពន្ធ កូនចាបមាស អ្នកនិពន្ធ គឹម ឌីណា និងអ្នកអានប្រលោមលោកជាច្រើនទៀត។
ការវិលត្រលប់មកវិញនៃធនធាន ក៏ដូចជាកំពូលអ្នកនិពន្ធប្រលោមលោក អ្នកស្រី ម៉ៅ សំណាង ជាសញ្ញានៃការលើកទឹកចិត្តដល់ការតែងនិពន្ធ ហើយក៏ជាចលកជំរុញការអាន ការបណ្ដុះបណ្ដាលការតែងនិពន្ធ ដែលជាគ្រឹះនៃទស្សនៈ និងការអប់រំ ឱ្យមានភាពក្លៀវក្លាឡើងវិញផងដែរ។
ខាងក្រោមនេះជារូបភាព គម្របសៀវភៅប្រលោមលោក របស់អ្នកស្រី ម៉ៅ សំណាង៖
រូបភាពពី៖ កញ្ញា គឹម ឌីណា