• 2018-12-05 10:02:21
  • ចម្រៀង

ហេតុតែស្រលាញ់ យុវជនម្នាក់សុខចិត្តយកលុយពីការលក់តែគជ់ មកផលិត Original Song

  • 2018-12-05 10:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនម្នាក់ឈ្មោះ ចំរ៉ុង ហ្ស៉ានុ ដែលជាអ្នកលក់តែគុជ តូចមួយនៅម្តុំចោមចៅ តស៊ូផលិតបទចម្រៀង​ Original Song ដើម្បីចូលរួមក្នុងវិស័យសិល្បៈ តែមិនមានឱកាសបង្ហាញសមត្ថភាពដូចគេ ព្រោះមិនសូវមានអ្នកស្គាល់។

រូប ចំរ៉ុង ហ្ស៉ានុ ថតលេងហ្គីតាឱ្យតារាចម្រៀង ណុប បញ្ញារិទ្ធ

ជាក់ស្តែងការផលិតបទចម្រៀងថ្មីត្រូវការចំណាយអស់មិនតិចឡើយ ពិសេសការថតសម្លេចចម្រៀង ថតភ្លេង និងការរៀបចំបញ្ចូលគ្នាឱ្យបានពិរោះ​មានស្តង់ដារសមរម្យ ដែលក្នុងមួយបទៗ មិនអស់ក្រោម ២៥០ ដុល្លារនោះទេ ដែលនេះជាចំនួនថវិការយ៉ាងច្រើនមួយចំពោះយុវជនម្នាក់ត្រឹមជាអ្នកលក់តែគុជមួយកំប៉ុង ៤០០០ រៀល។ នេះបើតាមការរៀបរាប់របស់ យុវជន ចំរ៉ុង ហ្ស៉ានុ។

លោក ចំរ៉ុង ហ្ស៉ានុ

ចម្រៀងរបស់ ចំរ៉ុង ហ្ស៉ានុ ដែលបានផលិតបច្ចុប្បន្នចេញជា វីដេអូ រូបភាព និងលោតអក្សរ បាន ២ បទហើយ ។ បទទីមួយ មានចំណងជើងថា «យើងបែកគ្នាហើយមែនទេ?» និងបទថ្មីមួយទៀតទើបចេញផ្សាយ ចំណងជើងថា «យប់ជ្រៅហើយអូន»។ ក្រៅពីនេះ ចំរ៉ុង ហ្ស៉ានុ នៅមានចម្រៀងត្រៀមទុកមួយចំនួនទៀត តែមិនទាន់មានលទ្ធភាពផលិតបានភ្លាមៗឡើយ ព្រោះតែកត្តាការចំណាយខ្ពស់ និងមិនទាន់មានការទទួលស្គាល់។

លោក ចំរ៉ុង ហ្ស៉ានុ ជាតន្រ្តីករអាជីពម្នាក់

បទចម្រៀងនីមួយៗរបស់ យុវជន ចំរ៉ុង ហ្ស៉ានុ ជាការតែងនិពន្ធផ្ទាល់ ដោយមានសាច់រឿងថ្មី ភ្លេងថ្មីដែល លោក ជឿជាក់ថានេះជាការចូលរួមក្នុងការផលិតបទថ្មី។ ទោះជាត្រូវចំណាយថវិការខ្លួនឯងពេលនេះ ក៏ លោក ហ្ស៉ានុក សង្ឃឹមថានឹងមានអ្នកគាំទ្របទចម្រៀងមិនចំលងពីបរទេស ដែលនេះជាមោទកភាពរបស់ខ្លួន​មានជូនប្រទេសជាតិរបស់ខ្លួន៕

ចង់ដឹងថាចម្រៀងរបស់អ្នកចម្រៀងលក់តែគុជរូបនេះមានអត្ថន័យ និងពិរោះឬអត់ សូមសាកល្បងទស្សនាវីដេអូ Lyric ដូចខាងក្រោម៖

បទ «យើងបែកគ្នាហើយមែនទេ?»

បទ «យប់ជ្រៅហើយអូន»

រូបភាពផ្តល់ដោយ៖ ចំរ៉ុង ហ្ស៉ានុ

អត្ថបទ៖ Sunny

មតិយោបល់