• 2018-12-08 04:50:00
  • ព័ត៌មាន

​កំពុងមានទីផ្សារភាពយន្ត លី ម៉ារីណា បែរកំណត់១ឆ្នាំ ថត១រឿងទៅវិញ

  • 2018-12-08 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​វិល​ចូល​សិល្បៈ​វិញ ​ទី​ផ្សារ​សម្ដែង​ភាព​យន្ត​របស់​ អ្នក​នាង ​លី ម៉ា​រី​ណា ​មាន​សន្ទុះ​គួរ​កត់​សម្គាល់ ​ទោះ​មាន​វ័យ​ជ្រេ​បន្តិច​ក៏​ដោយ។

​​ជាក់​ស្ដែង​​គ្រាន់​តែ​​ឆ្នាំ​២០១៨ ​ តារា​សាច់​ចាំ​រូប​នេះ ​ក្ដាប់​បាន​៤​រឿង​ល្បី​ៗ​ ទាំង​ដុំ ​និង​ភាគ ហើយ​ថែម​ទាំង​កុង​ត្រា​រួច​មួយ​រឿង​ទៀត ​ត្រៀម​ថត​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ទៀត​ផង។

​ប៉ុន្តែ ​ចាប់​ពី​ឆ្នាំ​២០១៩​ទៅ ​អ្នក​នាង ​ម៉ា​រី​ណា ​បែរ​ជា​ដាក់​លក្ខខណ្ឌ​ថត​តែ​១​ រឿង ​ប៉ុណ្ណោះ ​ក្នុង​១​ឆ្នាំ​លែង​ទទួល​ថត​ច្រើន​ដូច​​ឆ្នាំ​នេះ​ទៀត​ហើយ។ ​មូល​ហេតុ​ ​តារា​វ័យ​៣៨​ឆ្នាំ ​ប្រាប់​ថា កន្លង​មក​ទទួល​ថត​រឿង​ច្រើន​ពេក ​រវល់​ស្ទើរ​រក​ពេល​ទំនេរ​គ្មាន ​រហូត​​ត្រូវ​ចូល​មន្ទីរពេទ្យ​ក៏​មាន។

​លើស​ពី​នេះ​ ​​អ្នក​នាង​ចង់​ទុក​ពេល ​មើល​ការ​ខុស​ត្រូវ​លើ​ជំនួញ​ដូច​ជា ហាង​លក់​កង់​នាំ​ចូល​ពី​អាមេរិក ហាង​លក់​សម្លៀក​បំពាក់ ​និង​ផលិត​ផល​ថែ​សម្រស់​នាំ​ចូល​ពី​ថៃ ផង​ដែរ។

ត្រឹម​មួយ​ឆ្នាំ ​ថត​មួយ​រឿង ​មិន​បាន​ធ្វើ​ឲ្យ​តារា​ក្ដាប់​បាន​តំណែង​ជា​តួ​ម្ដាយ ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព ​ទស្សនិកជន​ភ្លេច​មុខ​នោះ​ទេ ​ព្រោះ​តួ​រឿង "កូន​ពស់​កេង​កង​"​ ​រំពឹង​លើ​ការ​លេច​មុខ​ជា​ពិធី​កា​រី​នី ​ដល់​ទៅ​២​ស្ថានីយ​ធំ​ៗ​ដែល​ខ្លួន​កំពុង​កាន់​កាប់​កម្ម​វិធី​៕​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់