• 2018-12-24 03:30:16
  • ព័ត៌មាន

លែងគ្នាយូរហើយ តែព្រោះមូលហេតុ ១នេះ ទើប Hawick និង Yang Mi សម្រេចប្រកាសពេលនេះ

  • 2018-12-24 03:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​លែងលះ​របស់​ Hawick Lau និង​ Yang Mi បាន​ធ្វើ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​​នាំគ្នា​ចុះ​ផ្សាយ​ព្រាត​ពេញទ្វីបអាស៊ី និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ស្ទើរ​មិន​ចង់​ឲ្យ​វា​ក្លាយ​ជា​ការពិត។

ព័ត៌មាន​នេះ​បាន​បង្ក​ភាព​ចលាចល​ បណ្ដាល​ឲ្យ​មហាជន​នាំ​គ្នា​ចែកចាយ​ជា​បន្តបន្ទាប់​ តាំងពី​ថ្ងៃ​ទី​​២២ ខែ​ធ្នូ​ ឆ្នាំ ២០១៨។ ទោះ​បី​រឿង​លែងលះ​រវាង​អ្នក​ទាំង​ ២​ផ្អើល​តាំង​ពី​យូរ​ក៏​ដោយ​ ប៉ុន្តែ​ពួកគេ​ទើប​តែ​សម្រេច​ប្រកាស​ការពិត​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ តើ​មាន​មូលហេតុ​អ្វី​បាន​ជា​អតីត​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​សម្រេច​ទម្លាយ​រឿង​ពិត​នៅ​ថ្ងៃ​នេះ?

កាលនៅជុំគ្នា​

ជាក់ស្ដែង​ការ​ពិត​ត្រូវ​បាន​បង្ហាញ ពី​ក្រោយ​ការសម្រេច​ចិត្ត​របស់​​ពួក​គេ​ដែលជ្រើស​យក​ថ្ងៃ​ទី ២២ ខែ​ធ្នូ​មក​បង្ហាញ​លែង​លាក់។ ផ្អែក​តាម​បព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ តាមពិត​ពួកគេ​បាន​ដាក់ពាក្យ​បញ្ចប់​ទំនាក់ទំនង​ជា​ប្ដី​ប្រពន្ធ​តាំង​ពី​ ២​ខែ​មុន​មក​ម្ល៉េះ នៅក្នុង​ប្រទេស​កាណាដា ព្រោះ​កាល​ពីរៀបការ​ពួកគេ​បាន​ចុះ​សំបុត្រអាពហា៍ពិពាហ៍​នៅ​ប្រទេស​នោះ​ដូចគ្នា។ ប៉ុន្តែ​ Hawick និង​ Yang Mi ចង់​រក្សា​ការ​សំងាត់​សិន​ និង​ទើប​ដាច់​ចិត្តបង្ហាញ​នៅ​ថ្ងៃ​ ២២ ខែ​ធ្នូ​​ ដោយសារ​អំឡុង​ពេល​នេះ​ គឺ​ជា​រដូវកាល​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ណូអែល ហើយ​នៅសាលា​ក៏​អត់រៀនដែរ។ ហេតុ​នេះ​វា​ជា​ពេល​ល្អ​បំផុត​សម្រាប់​កូន​ស្រី​ដែល​មិន​ចាំ​បាច់​ទៅ​រៀន រឹត​តែ​មិន​បាច់​ត្រូវ​គេច​ពី​ភ្នែក​គ្រប់គ្នា ស្របពេល​ឪពុកម្ដាយ​មាន​រឿង​លែងលះទៀត។ សរុប​ជារួម​ អ្នក​ទាំង​ ២​ដែល​ជា​ម្ដាយ​ឪពុក​គិត​គូរ​ដល់​កូន​បំផុត​ ទើប​សម្រេច​យក​ថ្ងៃ​នេះ​ មូលហេតុ​គឺ​មិនចង់​ឲ្យ​កូន​រង​នូវ​ផល​ប៉ះពាល់​នឹង​ជីវិតឯកជន។

មួយ​វិញ​ទៀត​ ក្រោយ​​ឪពុកម្ដាយ​លែង​គ្នា​ កូន​តូច​នឹង​ស្ថិត​ក្រោម​ការ​មើល​ថែ​គ្រប់បែបយ៉ាង​របស់​ឪពុក និង​ជីដូចជីតា ក្នុង​ទីក្រុង​ហុងកុង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់