
- 2018-12-24 07:09:29
- ព័ត៌មាន
ពេជ្រ សូលីកា បញ្ជាក់ជាថ្មីរឿងចូលផលិតកម្មហង្សមាសតាម នីកូ
- 2018-12-24 07:09:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សូលីកា បញ្ជាក់ជាថ្មីរឿងចូលផលិតកម្មហង្សមាសតាម នីកូ
ចន្លោះមិនឃើញ
ក្រោយពីផ្ទុះព័ត៌មានតារាចម្រៀង ពេជ្រ សូលីកា ដើរចូលផលិតកម្មហង្សមាសតាម នីកូ ដែលល្បីថាជាគូស្នេហ៍ស្រឡាញ់គ្នារាប់ឆ្នាំនោះឥឡូវសាមីខ្លួនបានបកស្រាយហើយជុំវិញរឿងរ៉ាវទាំងនេះ ដើម្បីបញ្ចប់ការសង្ស័យ។
ពេជ្រ សូលីកា ថា ត្បិតពេលនេះខ្លួនបានថតខ្សែភាពយន្តភាគឲ្យទូរទស្សន៍ពិតមែន តែមិនបានន័យថានាង ចុះកុងត្រាធ្វើជាតារាចម្រៀងឲ្យផលិតកម្មហង្សមាសឡើយ។ ដូច្នេះចិត្តមហាជនក៏ដូចជាហ្វេនៗដែលគាំទ្រនាង កន្លងមកកុំមានការយល់ច្រឡំអំពីរឿងនេះតទៅទៀត។
នាងថា៖" ក្រៅពីផលិតកម្មហង្សមាសខ្ញុំក៏មិនបានទៅចុះកុងត្រាជាមួយផលិតកម្មផ្សេងដែរ។ និយាយទៅខ្ញុំមិនចូលធ្វើជាតារាចម្រៀងឲ្យផលិតកម្មណាមួយទេ ទាំងបច្ចុប្បន្ននិងអនាគត ព្រោះខ្ញុំចង់ធ្វើជាតារាចម្រៀងឯករាជ្យ"។
ការវិលចូលប្រឡូកសិល្បៈជាថ្មីនេះ ពេជ្រ សូលីកា ត្រូវបានគេសង្កេតឃើញថានាង មានទីផ្សារខ្ពស់ជាងមុនទើបផលិតកម្មទាំងក្នុង និងក្រៅស្រុកទាក់ទងឲ្យសម្ដែង និងថតស្ប៉តជាបន្តបន្ទាប់។ជាក់ស្ដែងម្សិលមិញនេះនាង ត្រូវបានជ្រើសរើសធ្វើជាទូតសុច្ឆន្ទៈឲ្យហាង Durian XiaoXi នៅម្ដុំបឹងកេងកងផងដែរ។