• 2018-12-27 03:55:00
  • ព័ត៌មាន

កុំឲ្យពិបាកសន្និដ្ឋាន Miley បង្ហាញរូបឱប Liam និង​បញ្ជាក់ច្បាស់ថាពួកគេពិតជារៀបការ

  • 2018-12-27 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ផុត​ទៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ អ្នក​គាំទ្រ​បាន​សន្និដ្ឋាន​ថា​ តារា​ចម្រៀង​ Miley Cyrus និង​គូស្នេហ៍​ច្រើន​ឆ្នាំ Liam Hemsworth បាន​រៀបការ​ជាមួយ​គ្នា​ហើយ នៅពេល​មិត្តភ័ក្ដិ​របស់​ពួកគេ​បង្ហោះ​រូបភាព​ដែល​ថត​បាន​ក្នុង​ពិធី​ជប់​លៀង​មួយ​ ប្រៀប​ដូចជា​មង្គលការ។ ប៉ុន្តែ​ពេល​នេះ​ សាមី​ខ្លួន​បាន​បង្ហោះ​រូប​ដោយ​ផ្ទាល់​ហើយ។

រូបភាព​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហាញ​ជា​បន្តបន្ទាប់​ ហើយ​សុទ្ធ​តែ​ផ្អែម​ល្ហែម​ និង​មានន័យ​បំផុត។ ប៉ុន្តែ​ក្នុង​ចំណោម​រូបទាំង​នោះ​ មាន​រូបភាព​មួយ​សន្លឹក​​ Miley ភ្ជាប់​ជាមួយ​ឃ្លា​ថា៖ "១០​ឆ្នាំក្រោយមក...” ដែល​មាន​ន័យ​ថា​ ព័ត៌មាន​រៀបការ​ គឺ​ពិត​ប្រាកដ។

អ្នក​ទាំង​ ២​គឺ Liam និង​ Miley បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​តាំង​ពី​ ឆ្នាំ ២០១២ ហើយ​ពេល​នេះ​ពួកគេ​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​ហើយ​ ក្រោយ​ឆ្លង​កាត់​រឿង​រ៉ាវ​ជា​ច្រើន​ជាមួយ​គ្នា។ ពិធី​មង្គល​ការ​លក្ខណៈ​ទ្រង់ទ្រាយ​តូច​នេះ​ទៀត​សោត​ ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​ Tennesse កាល​ពី​ថ្ងៃទី​ ២៣ ខែធ្នូ។

បន្ថែម​ពី​លើ​នេះ​ បើ​រម្លឹក​កាល​ពី​ថ្ងៃទី​ ១៦ ខែធ្នូ​ Liam ក៏​បាន​ ធ្វើ​ពិធី​ជប់​លៀង​លា​ភាព​កំលោះ​ដែរ ដោយ​រូបភាព​ជា​ច្រើន​ក៏​បាន​បង្ហាញ​ គឺ​លោក​អង្គុយ​ជិត​មិត្តភ័ក្តិ ២នាក់​ក្នុង​ផ្ទះបាយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី