• 2018-12-31 02:27:40
  • ព័ត៌មាន

កប់ខ្លាំង! ព្រឹក​នេះ ថៅកែ​ឌែម៉ូគ្លីនិក ចូល​រោង​ការ​ជាមួយ​សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ​នៅ​ស្រុក​ថៃ​ហើយ!

  • 2018-12-31 02:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ អ្នក​ស្រី ហូវ ដានេ នាយិកា ឌែរម៉ូគ្លីនិក បាន​​សម្រេច​​ចិត្ត​ចូល​រោង​ជ័យ​ហើយ ជា​​​​មួយ​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់ មាន​ប្រាក់​វាល់​លាន​ដុល្លារមក​ពី​ស្រុក​ថៃ។ ពីធី​អាពាហ៍ពិពាហ៍​​ បាន​ធ្វើ​នៅ​វីឡា​ដ៍​ស្កឹមស្កៃ​​មួយ​ក្នុង​បុរី វិមាន​ភ្នំពេញ ក្រោម​វត្ត​មាន​តារា​ល្បីៗ​ជា​ច្រើន។

អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​​ក្នុង​អាពាហ៍ពិពាហ៍​របស់​​អ្នក​ជំនួញ​ស្រី​រូប​នេះ គឺ​កូន​កំលោះ មាន​វ័យ​ក្មេង​ជាង​រហូត​ដល់​ទៅ​៨ឆ្នាំ ហើយ​​ជា​អ្នក​ជំនួញ​មាន​មុខ​ជំនួញ​ច្រើន​ និង​ទ្រព្យ​រាប់​​លាន​ដុល្លារ​ក្នុង​ប្រទេស​ថៃ។ លោក Thammarat Thurathong ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​​កូន​ពៅ ក្នុង​ត្រកូល​​អភិជន​ដែល​មាន​កូន​តែ​២នាក់ និង​​ជា​អ្នក​ជំនួញ​ជួរ​មុខ​ក្នុង​ប្រទេស​ថៃ ដែល​​មាន​ក្រុមហ៊ុន​ធំៗ​ក្នុង​ដៃ​ជា​ច្រើន​ដូច​ជា ​ក្រុមហ៊ុន​យន្តហោះ​​​​ឯកជន ក្រុមហ៊ុន​កប៉ាល់​ឯកជន ក្រុម​ហ៊ុន​លក់​មាស ក្រុម​ហ៊ុន​ផលិត​ជី ក្រុម​ហ៊ុន​លក់​ដី សណ្ឋាគារ និង​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​៥ និងក្រុម​ហ៊ុន​កែ​សម្ផស្ស​ជាដើម។

តាម​ការ​លើក​ឡើង របស់​អ្នក​ស្រី ហូវ ដានេ នាក់​ទាំង​ពីរ​បាន​ស្គាល់​គ្នា​​ជាង​២ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ធ្វើ​ជំនួញ​ជា​មួយ​គ្នា​ផ្នែក​កែ​សម្ផស្ស និង​មុខ​ជំនួញ​ផ្សេង​ទៀត ដែល​ដំបូង​ឡើយ​​គ្រាន់តែ​ជា​ដៃគូ​ជំនួញ​​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​ចិត្ត​គ្នារួច​មក ​ក៏​ឈាន​ដល់​មាន​ទំនាក់ទំនង​ស្នេហា​តែ​ម្ដង​ទៅ។

ទាំង​អ្នក​សិល្បៈ​ ក៏​ដូច​ជា​​មហាជន កោតសរសើរ​​ស្នេហា​អ្នក​ជំនួញ​១គូ​នេះ​ជា​ខ្លាំង ដោយ​មិន​នឹក​ស្មាន​លោក Thammarat Thurathong មាន​វ័យ​ក្មេង​ជាង​ដល់​ទៅ​៨ឆ្នាំ មក​ស្រលាញ់​អ្នក​ស្រី ហូវ ដានេ ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​២​ទៅ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​​សាមញ្ញ ប៉ុន្តែ​​ខ្លឹម​កប់​នោះ ​ម្ដាយ​កូន​កំលោះ​​បាន​កាដូ​យ៉ាង​​ពិសេស ​ខ្សែក​​ពេជ្រ ១​ខ្សែ តាម​ដឹង​តម្លៃ​​ប្រហែល ​៤៧ម៉ឺន​ដុល្លារ និង​ចិញ្ចៀន​ពេជ្រ ​១វង្ស​មាន​តម្លៃ​​ប្រហែល​ជាង​៣០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ដោយសារតែ​កូន​កំលោះ​ជា​ជនជាតិ​ថៃ ដូច​នេះ​អាពាហ៍ពិពាហ៍​​ខាង​លើ​បាន​ធ្វើ​តាម​បែប​ខ្មែរ​កាត់​ថៃ ​អ្នក​ផាត់​មុខ និង​ធ្វើ​សក់ ខាង​កូន​​កំលោះ​នាំ​យក​ពី​ប្រទេស​ថៃ​ទាំង​អស់។ ដោយ​ឡែក​គ្រឿង​សម្អាង សំលៀក​បំពាក់ គឺ​សុទ្ធតែ​កុម្ម៉ង់​ថ្មីៗ​នៅ​ក្នុង​ស្រុក ដែល​ជា​ស្នា​ដៃ​របស់​ខ្មែរ​ឌីហ្សាញ​។

ជា​រឿង​ដែល​គួរឲ្យ​កោតសរសើរ​​​ទៅ​ទៀត​នោះ ចំណងដៃ​ដែល​​ភ្ញៀវ​ចង​ដៃ អ្នក​ជំនួញ​ស្រី​​ដដែល ប្រាប់​ថា នឹង​​យក​ទៅ​ធ្វើ​​កិច្ចការ​សប្បុរសធម៌ ក្នុង​នោះ​គ្រោង​​យក​​ទៅ​សាងសង់​សាលាឆទាន​១ខ្នង ខ្ទង់​​ចំណាយ​​ប្រហែល​៥ម៉ឺន​ដុល្លារ ក្នុង​ទឹក​ដី​ខេត្ត ក្រចេះ។

បន្ទាប់​ពី​រៀបការ​រួច គូស្នេហ៍​១គូរ​នេះ បាន​បង្ហើប​ប្រាប់​ថា និង​បើក​សាខា​ក្រុមហ៊ុន​ជួល​យន្តហោះ និង កប៉ាល់​ឯកជន ព្រម​ទាំង​ឡាន​ទំនើប​ៗ ដែល​បច្ចុប្បន្ន​មាន​ស្នាក់​ការ​នៅ ប្រទេស​ថៃ មក​បើក​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​សេដ្ឋី​ៗ​នៅ​ស្រុក​ខ្មែរ ដែល​មាន​បំណង​ចង់​ដើរ​លេង​​ក្នុង​ពេល​ឆាប់ៗ​នេះ​ថែម​ទៀត​ផង៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់