- 2018-12-31 03:31:00
- ចម្រៀង
តោះ! មកស្តាប់បទ Original Song ពីលោក យឹង យន ម្តងមើល៍
- 2018-12-31 03:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកស្តាប់បទ Original Song ពីលោក យឹង យន ម្តងមើល៍
ចន្លោះមិនឃើញ
ធ្លាប់តែស្តាប់លោក យឹង យន ច្រៀងបទចម្រៀង Cover និងបទនិពន្ធរៀបរាប់ពីរដ្ឋអាមេរិក ម្តងនេះលោកបានបញ្ចេញបទថ្មី សាច់ភ្លេងថ្មីបែបមនោសញ្ចេតនា Classic បន្តិច។
មួយបទនេះ នៅតែរក្សាទម្រង់ភ្លេងបែបខ្មែររសនិយម ឬបែប Slow Rock ដែលជាភ្លេងពេញនិយមកាលពីដើមឆ្នាំ ២០០០ ចំណងជើងថា «ហាស្តីមិនរួច»។ ចម្រៀងថ្មីនេះ ត្រូវបានផលិតឡើងដោយ ផលិតកម្ម មរតក មេឌៀ ដែលធ្លាប់ល្បីយកតន្រ្តីចម្រៀងថៃមកកាលៃ ជាបទខ្មែរ ទទួលការរិះគន់ម្តងរួចមកហើយ។
យ៉ាងណាមិញ សំឡេងចម្រៀងបែបខ្មែរប្រភេទនេះហាក់មិនសូវមានការផលិតច្រើននោះទេ តែនេះជាភាពខ្លាំងរបស់តារាចម្រៀង យឹង យន ដែលតែងតែធ្វើឱ្យបទចាស់មានរសជាតិ និងត្រូវបានបន្លឺឡើងវិញជារឿយៗ៕
ចង់ដឹងថាបទថ្មីបែប Slow Rock «ហាស្តីមិនរួច» នេះមានអត្ថន័យ និងពីរោះឬយ៉ាងណានោះ តោះទស្សនាវិដេអូចម្រៀងខាងក្រោម៖