• 2019-01-02 09:43:53
  • ចម្រៀង

គាំទ្រផង តន្ត្រីករម្នាក់ សាកល្បងនិពន្ធ និងច្រៀងចម្រៀង Original Song ថ្មីដើម្បីសាងស្នាដៃ

  • 2019-01-02 09:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទថ្មី «បានទេ?» រៀបរាប់ការដណ្ដឹងសុំស្នេហាលើនារីម្នាក់ក្នុងវ័យសិក្សារ របស់តន្រ្តីករ Peter Luy ដែល លោកក៏ជាអ្នកចម្រៀងម្នាក់ផងដែរ គ្រាន់តែមិនសូវមានការកត់សម្គាល់ច្រើនរហូតតែងនិពន្ធបទ Original Song ថ្មីមួយនេះ។

តាមរយៈការរៀបរាប់ខាងក្រោម ចំណងជើងបទចម្រៀង «បានទេ?» លើ Channel Youtube បង្កើតថ្មី របស់តារាចម្រៀងរូបនេះ បញ្ជាក់ថាលោកជា អ្នកនិពន្ធ​និង​បកស្រាយ​ផ្ទាល់ ដោយអ្នកស្គាល់លោក Peter Luy បានសរសេររៀបរាប់បន្ថែមថា លោកជា​តន្ត្រីករ​ផងនិងជាអ្នកចម្រៀងផង។

មិនតែប៉ុណ្ណោះ​លោក​ Peter Luy ថែម​ទាំងមានទេពកោសលខាងផ្នែកនិពន្ធបទភ្លេង (Melody) និង ទំនុកច្រៀងថ្មី ថែមទៀត​ផង ហើយបទនេះផងដែរក៏ជាស្នាដៃមួយរបស់លោកដែលបានសរសេរឡើង​អស់ពេលយូរមកហើយ ជាមួយការរៀបចំសាច់ភ្លេងបានយ៉ាងល្អ ដើម្បីចូលរួមក្នុងផលិតបទចម្រៀងថ្មីរស់ជាតិខ្មែរ និងជម្រុញការផលិតបទ Original Song ឱ្យកាន់តែច្រើនថែមទៀត។

យ៉ាងណាមិញ បើចង់ដឹងច្បាស់ថាបទនេះពិរោះ ឬមិនពិរោះ ទាល់តែប្រិយមិត្តសាកល្បងទស្សនាតាមរយៈវីដេអូខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់