• 2019-01-14 03:29:32
  • ព័ត៌មាន

ខំរៀបការ​ស្ងាត់ៗហើយ​ តែ​រូបថត​ថ្ងៃ​ពិធី​បែរជា​បែក​ធ្លាយ​ព្រោះ​ស្នាដៃមិត្ត តើ Miley គិតបែបណា?

  • 2019-01-14 03:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​រម្លឹក​កាល​ពី​ខែ​មុន​ គូស្នេហ៍​តារា​ ១គូ គឺ​ Miley Cyrus និង​ Liam Hemsworth បាន​សម្រេច​រៀបចំ​ពិធី​មង្គលការ​ជាផ្លូវការ​ បន្ទាប់​ពី​ចាប់ដៃគ្នា​ជា​គូ​ស្នេហ៍​អស់រយៈ​ពេល​ជាង​ ១០ឆ្នាំ។ ទោះជាយ៉ាង​ណា​ មុន​អ្នក​ទាំង​ ២​បង្ហើប​ដំណឹង​ល្អ​នេះ​ជាមួយ​នឹង​អ្នក​គាំទ្រ​ ក៏​ស្រាប់​តែ​មាន​រូបភាព​បែកធ្លាយ​ក្នុង​ថ្ងៃ​មង្គល កើត​ឡើង​ដោយសារ​សា្នដៃ​បង្ហោះ​របស់​ មិត្តភ័ក្ដិ​កូនកំលោះទាំង​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កម្មវិធី។

ទាក់ទង​នឹង​បញ្ហា​នេះ​ បងស្រី​របស់​ Miley គឺ​ Brandi Cyrus បាន​ផ្ដល់​បទ​សម្ភាស​មួយ​ ដោយ​ផ្ដើម​ដំបូង​នាង​និយាយ​ថា៖ "ឲ្យ​តែ​ Liam និង​ Miley និយាយ​រឿង​រៀបការ​ពេល​ណា​ក៏​ដោយ​ ពួកគេ​តែង​តែ​ចង់​ឲ្យ​រៀបចំ​ត្រឹម​ពិធី​លក្ខណៈ​គ្រួសារ​តូច​ធម្មតា​នៅ​ផ្ទះ​ប៉ុណ្ណោះ។ អ្វី​ដែល​ពួកគេ​ចង់បាន​គឺ​ គ្រាន់​តែ​មាន​ការ​ចូលរួម​ពី​គ្រួសារ​ទៅបាន​ហើយ។ និយាយ​តាម​ត្រង់​ បើ​និយាយ​ពី​មិត្តភ័ក្ដិ​របស់​ Miley វិញ​ នាង​អញ្ជើញ​តែ​មិត្តជិតស្និទ្ធ​បំផុត​ គឺ Jessie ប៉ុណ្ណោះ។ ចំណែក​ Liam បាន​អញ្ជើញ​មិត្ត​ច្រើននាក់មក​ពី​ប្រទេស​អូស្ត្រាលី ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​មាន​ភាព​រីករាយ”។

បង​ស្រី​របស់​ Miley រូបនេះ​បន្តទៀត​ថា៖ "ទោះ​បី​ពិធី​រៀបការ​មាន​តែ​មិត្តភ័ក្ដិ និង​គ្រួសារ​ ប៉ុន្តែ​ Miley និង​ Liam ក៏​នៅ​ឆ្លៀត​ប្រកាស​ថា​ពិធី​នេះ​ប្រយ័ត្នប្រយែង​ណាស់ ព្រោះ​យើង​មាន​ហេតុផល​ផ្ទាល់​ខ្លួន អ៊ីចឹង​សូម​អ្នកទាំង​អស់​គ្នា​កុំ​ថត​រូបអី”។

ដោយ​ឡែក​ មិត្ត​​ម្នាក់​របស់​ Liam ដែល​មាន​ឈ្មោះ​ថា​ Connard Carr ហាក់​ដូចជា​មិន​បាន​ឮ​សេចក្ដី​ប្រកាស​នេះ​ពី​ម្ចាស់​កម្មវិធី​ឡើយ ទើប​បាន​ជា​លោក​ថត​រូប​ជា​ច្រើន​សន្លឹក​ និង​ថែម​ទាំង​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​ទៀត។ បន្ទាប់​ពី​ធ្លោយ​កំហុស​នេះ​ Connard ពិតជា​សោកស្ដាយ​ណាស់។ ប៉ុន្តែ​លោក​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​មិន​បាន​ដឹង​ ថា​មាន​អ្នក​ប្រាប់​មិនឲ្យ​ថត​ទេ បើ​ដឹង​លោក​នឹង​មិន​ថតឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ទាក់ទង​នឹង​បញ្ហា​នេះ​ Brandi ក៏​បាន​និយាយ​ដែរ​ថា​ Miley មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ឬ​ប្រកាន់​ទោស​អ្វី​ឡើយ​ នឹង​រូបថត​ដែល​បាន​បែក​ធ្លាយ​ ខុស​ពី​អ្វី​ដែល​នាង​ចង់​បាន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់