• 2019-01-15 07:30:00
  • ព័ត៌មាន

អ្នកណាមិនស្លុតចិត្ត! មួន​ ម៉ារ៉ា ឃើញម្តាយឈឺដំបូងស្មានផ្តាសាយតិចតួច ដល់ក្អកខ្លាំង ដល់ថ្នាក់ផ្តាំផ្ញើកូនចៅ

  • 2019-01-15 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក មួន ម៉ា​រ៉ា ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​​អ្នក​ម្ដាយ​ជា​ទី​ស្រលាញ់​ មាន​ជំ​ងឺ​​រហូត​ពេល​អាការៈ​ទ្រាំ​លែង​បាន ​​ក៏​បាន​ផ្ដាំ​ផ្ញើ​កូន​ៗ ប្រៀប​ដូច​បណ្ដាំ​ចុង​ក្រោយ ធ្វើ​ឲ្យ​​​តារា​ចម្រៀង​រូប​នេះ ​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង។

​​​ម្ចាស់​បទ "កា​ដូ​ឥត​ន័យ​" ប្រាប់​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ​ម្ដាយ​របស់​លោក​ស្រាប់​តែ​​ក្អក​ធ្លាក់​ឈាម ​ពិបាក​ដក​ដង្ហើម ​ដើរ​មិន​រួច ​ហើយ​ចុក​ណែន​ទ្រូង រហូត​ស្ទើរ​ផុត​ដង្ហើម។ ​គ្រា​នោះ​ ​ម្ដាយ​របស់​តារា​រូប​នេះ ​មាន​សភាព​ពិបាក​ខ្លាំង​ រហូត​ផ្ដាំ​ផ្ញើ​កូន​ៗ ​ធ្វើ​ឲ្យ​ម្នាក់ៗ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។

​​តែ​យ៉ាង​ណា ​បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​សម្រាក​នៅ​គ្លីនិក ​អាការៈ​របស់​អ្នក​ម្ដាយ​វ័យ​៦៥​ឆ្នាំ បាន​ធូរស្រាល​មួយ​កម្រិត ដោយ​អាច​ហូប​អាហារ​បាន​ខ្លះ ​និង​ត្រលប់​មក​ផ្ទះ​វិញ​ហើយ។ នៅ​ពេល​នេះ លោក​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ម្ដាយ​មាន​ជំ​ងឺ​អ្វី​ឲ្យ​ពិត​ប្រាកដ​ទេ ព្រោះ​មុន​ពេល​ឈឺ​ធ្ងន់ ​គាត់​គ្រាន់​មាន​អាការៈ​ក្អក​ដូច​ផ្ដាសាយ​ធម្មតា​ប៉ុណ្ណោះ ​ហើយ​កន្លង​មក​ក៏​គាត់​មិន​ដែល​ឈឺ​បែប​នេះ​ពី​មុន​មក​ដែរ។ ​ប៉ុន្តែ ​លោក ម៉ា​រ៉ា ប្រាប់​ថា ​ម្ដាយ​ខ្លួន​មាន​ជំ​ងឺ​​​លើស​ឈាម ​ដែល​ជា​ជំ​ងឺ​ប្រចាំ​កាយ។

​​អតីត​សមាជិក​ក្រុម​ចម្រៀង 4 Strong ​កំពុង​រង់​ចាំ​លទ្ធផល​ពិនិត្យ​ជំ​ងឺ​ម្ដាយ​របស់​ខ្លួន​ពី​មន្ទីរពេទ្យ​រុស្សី ​បន្ទាប់​ពី​បាន​ទៅ​កាល​ពី​​ព្រឹក​មិញ ដោយ​ជំហាន​ដំបូង​លោក​សន្និដ្ឋាន​ថា ​ជំ​ងឺ​របេង។ ចំពោះ​ថ្លៃ​ព្យាបាល​វិញ ​អស់​ជិត​១ពាន់​ដុល្លារ ​​ក្នុង​រយៈ​ពេល​ប្រមាណ​៣​ថ្ងៃ​​នេះ​។

ដើម​ឆ្នាំ​២០១៩​នេះ ​​តារា​ចម្រៀង​ មួន ម៉ា​រ៉ា ​ហាក់​ជួប​រឿង​មិន​សូវ​ល្អ​ផ្ទួន​ៗ ដោយ​កូន​ស្រី​ទើប​ឈឺ អស់​ប្រាក់​ជាង​១​ពាន់​ដុល្លារ​ដែរ ​​។ បន្ទាប់​មក​លោក​ឈឺ​វិញ​ម្ដង ហើយ​នៅ​ពេល​នេះ ​អ្នក​មាន​គុណ​ក៏​ជួប​រឿង​បែប​នេះ​ទៀត។ ​ដោយសារ​តែ​បែប​នេះ​ ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​មិន​សូវ​ល្អ ​តែ​ទោះ​​យ៉ាង​ណា​ លោក​ថា ​ត្រូវ​តែ​ឆ្លៀត​ពេល​មើល​ថែ​អ្នក​ម្ដាយ​ឲ្យ​បាន​ដឹត​ដល់​ជា​ទី​បំ​ផុត៕​

​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់