• 2019-01-17 03:05:00
  • ព័ត៌មាន

ម៉ារ៉ា ប៊ុណ្ណា ដឹកដៃអតីតអ្នក​សារព័ត៌មានម្នាក់កាត់ចំណងដៃ បញ្ចប់ភាពនៅលីវយ៉ាងភ្ញាក់ផ្អើល

  • 2019-01-17 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ម៉ារ៉ា ប៊ុណ្ណា បាន​បញ្ចប់​ជីវិត​នៅ​លីវ​របស់​ខ្លួន​ហើយ ​ដោយ​បាន​​រៀប​ចំ​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​កាល​ពី​យប់​មិញ ​នៅ Sky Bar ​ដោយ​មាន​អ្នក​ចូល​រួម​ជាង​១០០​នាក់។

​បើ​ទោះ​មិន​ធ្លាប់​លេចឮ​ពី​ដំណឹង​រៀប​ការ តែ​បែរ​ជា​ផ្ទុះ​ចេញ​នូវ​ដំណឹង​កាត់​ចំណង​ដៃ​វិញ ​ត្រូវ​បាន​ម្ចាស់​បទ ​"​ដី​ថ្លៃ​ប្រល័យ​ស្នេហ៍​" ប្រាប់​ថា ដោយ​សារ​តែ​លោក​ចង់​រៀប​ចំ​កម្មវិធី​ទៅ​តាម​លទ្ធភាព និង​មិន​ចង់​រំខាន​មិត្ត​សិល្បករ​ច្រើន​។ ​ជុំ​វិញ ​អត្តសញ្ញាណ​ភរិយា​របស់​តារា​ចម្រៀង​រូប​នេះ​ មាន​ឈ្មោះ​ថា ផុន ដារ៉ានី ​ជា​អ្នក​ភ្នំពេញ ​និង​ជា​អតីត​​អ្នក​សារព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ។

​ចំពោះ​ចំណង​ស្នេហ៍​វិញ​ លោក ម៉ារ៉ា ប៊ុណ្ណា ប្រាប់​ថា ​តាម​ពិត​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ស្និទ្ធ​ស្នាល​គ្នា​ទេ។ ​ថ្ងៃ​មួយ​ជួប​គ្នា​ចៃដន្យ​នៅ​ផ្សា អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្ដើម​ស្គាល់​គ្នា​កាន់​តែ​ច្បាស់ ​ហើយ​រាប់​អាន​គ្នា និង​យល់​ចិត្ត​គ្នា​ពី​ពេល​នោះ​មក។

ដោយ​មើល​ចិត្ត​ថ្លើម​គ្នា​អស់​ពេល​ជាង​២ ឆ្នាំ ​ទើប​តារា​ចម្រៀង​សម្បុរ​ស្រអែម​រូប​នេះ ​សម្រេច​ប្រកាស​​រៀប​ចំ​ពិធី​នេះ​ឡើង ​ចំនួន​១០​តុ ដោយ​ចំណាយ​ប្រាក់​អស់​ជាង​៤ពាន់​ដុល្លារ នៅ Sky Bar ​ក្នុង​រាជ​ធានី​ភ្នំពេញ។ លោក​ពេញ​ចិត្ត​ ភរិយា ​ត្រង់​អ្នក​នាង ​ដារ៉ានី ជា​មនុស្ស​ឆ្លាត ​ចេះ​ទុក​ដាក់​លុយ​កាក់ ព្រម​ទាំង​ផ្ដល់​តម្លៃ​ និង​ភាព​ជឿ​ជាក់​មក​លើ​លោក ​។

​សម្រាប់​ចំណង​ដៃ​បាន​ពី​ពិធី​នេះ ​ស្វាមី​ភរិយា​មួយ​គូ​នេះ ​នឹង​យក​ទៅ​ជួយ​ដល់​កុមារ​កំព្រា​ដែល​ខ្វះ​ខាត​​លើ​ជីវភាព ​និង​សម្ភារៈ​សិក្សា ​ផង​ដែរ៕​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់