• 2019-01-17 09:00:00
  • ចម្រៀង

ក្រុម​ចម្រៀង​អន្តរជាតិ​មួយ​ក្រុម នាំ​មក​ទស្សនីយភាព​ថ្មី​សម្រាប់​តន្ត្រី​ឯករាជ្យ​នៅ​ភ្នំពេញ

  • 2019-01-17 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​តន្ត្រី​ចម្រៀង​នៅ​កម្ពុជា​កំពុង​តែ​មាន​សន្ទុះ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ មិន​ថា​ជា​ពី​បណ្ដា​ផលិតកម្ម​ធំៗ បណ្ដា​តារា​ចម្រៀង Original ក្នុង​នោះ​ក៏​មាន​ក្រុម​ចម្រៀង​បរទេស​ជា​ច្រើន​ផង​ដែរ​ បង្កើត​ជា​ហូរហែ​នៅ​ទីក្រុង​ភ្នំពេញ​។ នេះ​មិន​មែន​ជា​លើក​ដំបូង​នោះ​ទេ​ដែល Sabay បាន​បង្ហាញ​ពី​បណ្ដា​តារា​និង​ក្រុម​ចម្រៀង​បែប​អន្តរជាតិ​បែប​នេះ ដោយ​ក្រុម​ចម្រៀង​ "Hypnotic Fist Technique” ទើប​តែ​ជួប​ជាមួយ​ Sabay ប៉ុន្តែ​លើក​នេះ​នឹង​​ណែនាំ​នូវ​ក្រុម​ចម្រៀង​ថ្មី​មួយ​ក្រុម​ ដែល​មាន​ឈ្មោះ​ថា​ "The Goldilocks Zone”។

ក្រុម​ចម្រៀង​នេះ​ទើប​តែ​បង្កើត​ថ្មីៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ ដោយ​មាន​សមាជិក​៥​រូប​ គឺ លោក Jesse Ricketson មក​ពី​ប្រទេស​អូស្រ្តាលី Hansley Bhikari មក​ពី​ប្រទេស Mauritius ទីតាំង​នៅ​ទ្វីប​អាហ្វ្រឹក Ronan Sheehan និង Ruadhan O Deasmhúnaigh មក​ពី​ប្រទេស​អៀកឡង់​ និង​ Jack Dodd មក​ពី​ចក្រ​ភព​អង់គ្លេស។ គូស​បញ្ជាក់​ថា​នេះ​គឺ​ជា​ឈ្មោះ​ថ្មី​របស់​ពួក​គេ ដែល​បណ្ដា​អ្នក​ចូលចិត្ត​ចម្រៀង​បែប​ឯករាជ្យ​នៅ​ភ្នំពេញ​ធ្លាប់​តែ​ស្គាល់​ថា​ជា​ក្រុម​ចម្រៀង "Complicated Business” បង្កើត​កាល​ពី​ជាង​២​ឆ្នាំ​មុន​។

បម្លែង​ពី​ក្រុម​ចាស់ "Complicated Business” ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ចម្រៀង​​ចម្រៀង​បែប Acoustic និង Cover ពេល​នេះ​ "The Goldilocks Zone” ផ្ដោត​ទៅ​លើ​ការ​ផលិត​ចម្រៀង​ដែល​មាន​គុណភាព​និង​នាំ​យក​អ្វី​ដែល​ថ្មី​មក​ឲ្យ​អ្នក​គាំទ្រ។ ដោយ​សារ​តែ​នៅ​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​សម្បូរ​ទីតាំង​សម្រាប់​សម្ដែង​តន្ត្រី​បែប​ឯករាជ្យ​នេះ​ដូច​ជា​តំបន់​ទួល​ទំពូង និង Bassac Lane ជា​ដើម​ ដូច្នេះ​តន្ត្រី​បែប​នេះ​ងាយ​ស្រួល​ក្នុង​ការ​គួប​ផ្សំ​ទាំង​ក្រុម​បរទេស​និង​ក្រុម​ក្នុង​ស្រុក​ដូច​ជា "ក្មេង​សម្រែ" និង "Vartey Ganiva” ជា​ដើម។

ក្រុម​ចម្រៀង​នេះ​​ទទួល​យក​ឥទ្ធិពល​នៃ​ស្ទីល​ចម្រៀង​បែប Pop ប៉ុន្តែ​ក៏​លាយ​បញ្ចូល​គ្នា​ជាមួយ​ចង្វាក់​រ៉ុក​ផង​ដែរ។ ដោយ​សារ​តែ​សមាជិក​ក្រុម​នេះ​សុទ្ធ​តែ​ប្រកប​ទៅ​ដោយ​អ្នក​មាន​ទេពកោសល្យ​ ទាំង​ខាង​និពន្ធ​បទ​ភ្លេង​ និង​តែង​ទំនុក​ច្រៀង។ ក្នុង​នាម​ជា​ក្រុម​ចម្រៀង​នៅ​កម្ពុជា សមាជិក​ក្រុម "The Goldilocks Zone” ក៏​បាន​បញ្ជាក់​ប្រាប់​ Sabay ថា​ពួក​គេ​ចង់​ចូលរួម​ឲ្យ​វិស័យ​តន្ដ្រី​នៅ​កម្ពុជា​កាន់​តែ​រីក​ចម្រើន និង​នៅ​តែ​កោត​សរសើរ​នូវ​រាល់​​តន្ដ្រី​ខ្មែរ​រជ្ជកាល​មាស​កាល​ពី​ទសវត្ស​ទី​៦០​និង​៧០។

ក្រុម​ចម្រៀង​នេះ​ក៏​ទើប​តែ​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី "Last Scream" ផង​ដែរ ដោយ​អាច​ស្ដាប់​បាន​នៅ​តំណរ​នេះ និង​ត្រៀម​ចេញ​បទ​ថ្មី​ជា​បន្ត​បន្ទាប់​និង​អាល់ប៊ុម​ដំបូង​ផង​ដែរ។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖​​​

រូប​ថត​ប្រើ​ក្នុង​អត្ថបទ ពី​ Steve Porter និង Arvin Mamhot

អត្ថបទ៖ ធារ៉ូ

មតិយោបល់