• 2019-01-22 02:11:36
  • ព័ត៌មាន

ត្បិត​ថា​ជើង​ថ្មី​មែន ប៉ុន្តែ​តារា​ស្រី​ស្រស់​ស្អាត​ម្នាក់ ត្រូវ​គេ​រំពឹង​ថា លេច​ធ្លោ​ក្នុង​ឆ្នាំ ២០១៩​នេះ

  • 2019-01-22 02:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ជើង​ថ្មី​ម្នាក់ មាន​ឈ្មោះ​ថា​ នូ យូរី អាយុ២៦ ឆ្នាំ កម្ពស់ ១.៦៨ម៉ែត្រ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​តារា​ស្រី​លេច​ធ្លោ​មួយ​រូប​ក្នុង​ឆ្នាំ ២០១៩ ដែល​ទើប​នឹង​ឈាន​ជើង​ចូល​បាន​ជិត​១​ខែ​នេះ។

ទំព័រ Movie Star Research ដែល​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​សិល្បករ​ចាស់​ថ្មី​ជា​ច្រើន បាន​ធ្វើ​ការ​ព្យាករណ៍​ដូច្នេះ បន្ទាប់​ពី​ឃើញ​សក្ដានុពល ក៏​ដូច​ជា​អំណោយ​ផល​មួយ​ចំនួន​របស់ យូរី បន្ទាប់​ពី​ប្រឡូក​សិល្បៈ​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ អ្នក​នាង ស៊ិន ឧត្ដម​ផល្លា ស្ថាបនិក​ទំព័រ​បណ្ដាញ​សង្គម​ខាង​លើ លើក​ឡើង​ថា យូរី មាន​សម្ផស្ស​ស្រស់​ស្អាត និង​កម្ពស់​ខ្ពស់ នាង​ពិត​ជា​អាច​មុជ​បាន​ជ្រៅ​ទៅ​បាន​ឆ្ងាយ​នៅ​ក្នុង​សិល្បៈ​នេះ

គិត​មក​ត្រឹម​ពេល​នេះ នូ យូរី អាយុ២៦ឆ្នាំ បាន​ចូល​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​កាល​ពី​ឆ្នាំ២០១៧​ប៉ុណ្ណោះ។ រយៈ​ពេល​ជាង​១​ឆ្នាំ នាង​បាន​ចូល​រួម​សម្ដែង​ខ្សែ​ភាពយន្ត​ភាគ​បាន​ចំនួន ៣រឿង រួច​មក​ហើយ។រឿងទី១ គឺ​រឿង "វិញ្ញាណ​ម្ចាស់​ព្រែក” ត្រៀម​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN ។ រឿង​ទី២ មាន​ចំណង​ជើង​ថា "ភរិយា​ឥត​ខាន់​ស្លា” ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ Bayon និង​រឿង​ទី៣ "ភរិយា​សម័យ​ថ្មី” លើ​កញ្ចក់​ទូរទស្សន៍ PNN។

អ្នក​នាង ស៊ិន ឧត្ដម​ផល្លា ស្ថាបនិក​ទំព័រ​ Movie Star Research

" នាងខ្ញុំ បាន​មើល​ឃើញ​ថា នាង​មិន​ត្រឹម​តែ​សាកសម​ធ្វើ​ជា​តារា​សម្ដែង​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​សាក​សម​ធ្វើ​ជា​តារា​ម៉ូដែល​ទៀត​ផង ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា នាង​ប្រាកដ​ជា​ត្រូវ​បាន​បង​ប្អូន​ណា​ម្នាក់ ជ្រើស​រើស​យក​នាង​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដ​បន្ទាប់​ពី​ឃើញ​ការ​ចុះ​ផ្សាយ​នេះ"។ ស៊ិន ឧត្តម​ផល្លា ថ្លែង។

តោះ យូរី មាន​រូប​រាង​ស្រស់​ស្អាត​យ៉ាងណា​នោះ ? សូម​ទស្សនា​រូបភាព​របស់​នាង​ខាង​ក្រោម​នេះ ទាំង​អស់​គ្នា៖

រូបភាព៖ ទំព័រ Movie Star Reseach

អត្ថបទ៖ ទារិកា

មតិយោបល់