• 2019-01-24 03:15:21
  • ព័ត៌មាន

ឡូយ​បាត់! ឌីជេ Nana លេង​ប្រកាសរក​អ្នក​​ញ៉ាំអាហារពេលល្ងាចជាមួយចឹង​ហ្មង!

  • 2019-01-24 03:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌីជេ Nana ដែលជាសិល្បករ ពិធីករ មានថ្វីមាត់ និងកំពុងលើកកម្ពស់ការអាន និងការលក់សៀវភៅថ្មី ឈ្នោះ Ryna បាន​ប្រកាស​រក​មិត្ត​អ្នក​អាន​ម្នាក់ សម្រាប់​រួម​តុ​អាហារ​ពេល​ល្ងាច​ជាមួយ​នាង។

ឌីជេ ដែល​កំពុងស្ថិត​ក្នុង​បេសកកម្ម​លក់​សៀវភៅ «ទម្រាំក្លាយជាអ្នកនិពន្ធ» បាន​ប្រាប់​ថា បុគ្គល​ដែល​នាង​ទន្ទឹង​ចាំ​មក​រួម​តុ​អាហារពេលល្ងាចជាមួយ​នេះ គឺ​ជា​ប្រិយមិត្ត​របស់​សៀវភៅ​ខាង​លើ​តែ​ម្ដង។

Nana លើក​ឡើង​ថា៖ "ចង់ប៉ាវអ្នកមានសៀវភៅនេះបាយល្ងាចម្តង។ comment ដោយសរសេរថាអ្នកបានរៀនអ្វីខ្លះពីវា [សៀវភៅ «ទម្រាំក្លាយជាអ្នកនិពន្ធ» ] ។ ខ្ញុំនឹងជ្រើសរើសម្នាក់ ដើម្បីប៉ាវអាហារពេលល្ងាច នៅថ្ងៃនេះ ២៦ មករា ខាងមុខនេះ។" គ្រាន់​តែ​សារមួយនេះ ធ្លាក់​ទៅលើបណ្តាញសង្គមភ្លាម ក៏ស្រាប់តែ មានអ្នកចូល Comments រាប់រយនាក់ លើសពីការស្មាន។

អាន Comment លើ page Dj Nana

យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ដំណឹង​ថា អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ជ្រើសរើស​ដោយ Nana នៅ​ឡើយ​ទេ។

ចំណុច​គួរ​កត់​សម្គាល់​សារ ឆ្លើយតបដ៏​ច្រើន​នោះ ស្រាប់​តែ​ធ្វើឱ្យអ្នកនិពន្ធ ម៉ីសន សុធារី ម្ចាស់​មានសេចក្តីរំភើបយ៉ាង​ខ្លាំង។ អ្នកនិពន្ធ​រូប​នេះ អះអាង​ថា ខ្លួន​​មិននឹកស្មានសោះ​ថា មានការគាំទ្រ ក៏​ដូច​ជា​អ្នកអានសៀវភៅ "ទម្រាំក្លាយជាអ្នកនិពន្ធ" ច្រើន​យ៉ាង​ហ្នឹង។

គួរបញ្ជាក់ផងដែលថាសៀវភៅ "ទម្រាំក្លាយជាអ្នកនិពន្ធ" ជាសៀវភៅខ្នាតតូចមួយដោយបង្កប់សារអប់រំ និងបទពិសោធន៍ការងារជាអ្នកនិពន្ធជាង ២០ ឆ្នាំរបស់អ្នកនិពន្ធ ម៉ីសន សុធារី។ តាម​ការ​ឲ្យ​ដឹង ពី Nana សៀវភៅ​តូច​ខាង​លើ ជាប់​ជាសៀវភៅកំពុងលក់ដាច់ជាងគេ​ក្នុងចំណោម​សៀវភៅថ្មីនិពន្ធក្នុងឆ្នាំ ២០១៨ មកដល់បច្ចុប្បន្ន។

និយាយ​ពី​ការ​រើសដៃគូ​ញុំា​បាយ​ល្ងាច​វិញ ត្បិត​ថា​គិត​ត្រឹម​នេះ មិន​ទាន់​មាន​បង្ហាញ​អត្តសញ្ញាណ ប៉ុន្តែ​គេ​រំពឹង​ថា Nana អាច​នឹង​បញ្ចេញ​ឲ្យ​ដឹង​ថា អ្នក​អាន​​រូប​ណា ដែល​នាង​នឹង​រួម​តុ​អាហារ​ពេល​ល្ងាច​ជាមួយ​​៕

អត្ថបទ៖ Sunny

មតិយោបល់