- 2019-01-24 03:46:00
- ព័ត៌មាន
គ្រួសារនាយ ក្តឹប កាន់តែជួបទុក្ខធំ ពេលជំងឺត្រូវការប្រាក់ច្រើនម៉ឺនដុល្លារព្យាបាលនៅថៃ
- 2019-01-24 03:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រួសារនាយ ក្តឹប កាន់តែជួបទុក្ខធំ ពេលជំងឺត្រូវការប្រាក់ច្រើនម៉ឺនដុល្លារព្យាបាលនៅថៃ
ចន្លោះមិនឃើញ
ក្រោយពីក្រុមគ្រួសារបានបញ្ជូនតារាកំប្លែង នាយ ក្ដឹប ទៅព្យាបាលនៅប្រទេសថៃរួចមក បញ្ហាសម្រាប់ក្រុមគ្រួសារមួយនេះ កាន់តែជួបទុក្ខកាន់តែខ្លាំងបន្ថែមទៀត ដោយសារខ្វះថវិកា។ បើតាមកូនស្រីរបស់តារារូបនេះ ប្រាប់ថា ជំងឺរបស់លោក អាចចំណាយដល់ជាង១ម៉ឺនដុល្លារ ក្នុងការព្យាបាលនៅប្រទេសថៃ ក្នុងខេត្ត អ៊ូប៊ុន។
នៅលើបណ្ដាញសង្គម កូនស្រីរបស់តារាកំប្លែងកម្សត់ដដែល សរសេរថា ៖ "ជំងឺរបស់ឪ ពេទ្យថៃថាអស់១ ម៉ឺនដុល្លារជាង គ្រាន់តែថតមើលបេះដូង និងខួរក្បាល អស់ជិត១ម៉ឺនដុល្លារ នៅថ្លៃព្យាបាល ថ្នាំផ្សេងៗ គិតផ្សេងទៀត និងជំងឺសួត តម្រងនោម ទៀត"។
លើសពីនេះ ក្នុងវីដេអូ Live កូនស្រីរូបនេះ បានលើកដៃសំពះ សុំការជួយឧបត្ថម្ភពីសប្បុរសជនទាំងអស់ ឲ្យជួយដល់ឪពុករបស់ខ្លួនផង ព្រោះ ពេទ្យថៃប្រាប់ថា បើមានប្រាក់ចាប់ពី ១ ម៉ឺនដុល្លារឡើងទៅ ប្រហែលអាចមានសង្ឃឹម។ បើតាមការបញ្ជាក់ពីក្រុមគ្រួសារ នាយក្តឹប មានជំងឺច្រើនមុខ ដូចជា ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមថែមទៀត។
យ៉ាងណា ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ សម្រាប់ក្រុមគ្រួសារមួយនេះ ពិតជាច្រើនខ្លាំងណាស់ ។ តារាកំប្លែង នាយ ក្តឹប ជាចំហគ្រួសារ តែពេលលោកត្រូវឈឺធ្ងន់បែបនេះ ជីវភាពគ្រួសារត្រូវដាំក្បាលចុះ ហើយម្នាក់ៗពិតជាពិបាកចិត្តខ្លាំង៕