- 2019-01-28 01:54:38
- ព័ត៌មាន
កូនស្រីតែ១របស់ ម៉ារីម៉ា ទទួលកាដូផ្ទះតូចពីឪពុកម្ដាយ មុនប្អូនប្រុសចេញមកឃើញពិភពលោក
- 2019-01-28 01:54:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រីតែ១របស់ ម៉ារីម៉ា ទទួលកាដូផ្ទះតូចពីឪពុកម្ដាយ មុនប្អូនប្រុសចេញមកឃើញពិភពលោក
ចន្លោះមិនឃើញ
នាងតូច Zia កូនស្រីតារាសម្ដែង Dingdong Dantes និង Marian Rivera បានទទួលផ្ទះតូចដ៏ស្អាតមួយជាកាដូមុនប្អូនប្រុសជិតមានវត្តមានលើពិភពលោកនេះ។
គូស្នេហ៍តារាសម្ដែង Dingdong និង Marian បានរៀបចំផ្ទះក្មេងលេងមួយសម្រាប់កូនស្រីជាទីស្រឡាញ់ Zia។ បើតាមរូបភាព ឃើញថាផ្ទះតូចនេះពិតជាស្រស់ស្អាត និងគួរឲ្យស្រឡាញ់ដូចនេះច្បាស់ណាស់នាងតូច Zia ពេញចិត្តបំផុត។
ដោយឡែក ងាកមកអ្នកម្ដាយរបស់នាងវិញ គឺតារាសម្ដែង Marian Rivera បានប្រាប់ថានាងនឹងដកខ្លួនពីសិល្បៈរយៈពេល ២ឆ្នាំ ក្រោយសម្រាលកូនទី ២ហើយ។ មួលហេតុ ក៏ដោយសារ Marian ចង់នៅមើលថែទាំកូនទាំង ២ឲ្យបានល្អបំផុត ហើយនាងក៏មានគម្រោងថា នឹងយកកូន ទី ៣ទៀតដែរ៕