• 2019-01-28 03:40:00
  • ព័ត៌មាន

កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​​សំខាន់​មួយ ទើប​ធ្វើ​ការ​សម្ពោធ​ចាប់​ផ្ដើម​ម្សិល​មិញ​នេះ

  • 2019-01-28 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨​ ម្សិល​មិញ​នេះ​​ក្រុម​សប្បុរស​ធម៌​មួយ​ក្រុម​ហៅ​ថា "ខ្ញុំ​ស្រលាញ់​កម្ពុជា" ឬ​ "IloveCambodia” ទើប​តែ​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​រៀប​ចំ​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​មួយ​គ្រោង​នឹង​ចាប់​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

បើ​តាម​លោក ទេពតា ប្រសិទ្ធពរ​ ជា​ស្ថាបនិក​ក្រុម​និង​នាយក​ប្រតិបត្តិ​ក្រុម​ការងារ I Love Cambodia បាន​ប្រាប់​ Sabay ថា​គោល​បំណង​ធំ​បំផុត​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ស្វែង​រក​ថវិកា​ដើម្បី​ជួយ​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​កម្ពុជា​ ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សំណាក់​ដៃគូ​សហការ​ផ្សេងៗ​ ក៏​ដូច​ជា​ផ្សារ​​ទំនើប​អ៊ីអន​សែន​សុខ​ដែល​នឹង​ផ្ដល់​ទី​តាំង​សម្រាប់​កម្មវិធី​។ ចំណូល​ទាំង​ស្រុង​ដែល​ទទួល​បាន​ពី​កម្មវិធី​នេះ នឹង​យក​ទៅ​បរិច្ចាគ​ទាំង​ស្រុង​តែ​ម្ដង។ កម្មវិធី​នេះ​ដែរ​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង​ Original Song និង​ការ​សម្ដែង​ឈុត​ឆាក​ប្លែកៗ​ផ្សេងៗ​ទៀត​ដាក់​បញ្ចូល ដោយ​សំបុត្រ​បរិច្ចាគ​សម្រាប់​ចូល​រួម​កម្មវិធី​គឺ​មាន​តម្លៃ​តែ ២០,០០០រៀល​តែ​ប៉ុណ្ណោះ ដែល​នឹង​មាន​ដាក់​លក់​នៅ​ថ្ងៃ​សម្ដែង​តែ​ម្ដង​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ។

​​​​​ក្នុង​​ឱកាស​​កម្មវិធី​សន្និសីទ​កាសែត​នោះ​ដែរ ក៏​មាន​ចូលរួម​ពី​សំណាក​តារា​ចម្រៀង​និង​សម្ដែង ម៉ាដូណា ដោយ​លោក​បាន​បញ្ជាក់​ថា លោក​និង​សិល្បករ​និង​សិល្ប​ការិនី​ដទៃ​ទៀត​នឹង​មាន​ការ​សម្ដែង​ពិសេសៗ ធ្វើ​ឲ្យ​មាន​​ការ​ទាក់​ទាញ​និង​សប្បាយ​រីករាយ​ដើម្បី​ឲ្យ​កម្មវិធី​នេះ​កាន់​តែ​មាន​ភាព​សប្បាយ​រីករាយ​និង​ភ្ជាប់​ជាមួយ​អនុស្សាវរីយ៍​ថ្មីៗ។ កម្មវិធី​ តន្ដ្រី​បេសកម្ម​ស្នាម​ញញឹម​នៃ​ក្ដី​ស្រលាញ់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​និង​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ ដូច្នេះ​កុំ​ភ្លេច​ចូលរួម​ឲ្យ​បាន​កុះករ​ ដើម្បី​ជា​ចំណែក​ចូលរួម​ដល់​កម្មវិធី​សប្បុរស​ធម៌​ និង​លើក​ទឹក​ចិត្ត​ដល់​សិល្បករ​និង​សិល្បការនី​ស្ម័គ្រចិត្ត​ទាំង​អស់៕

​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី