
- 2019-01-29 02:30:00
- ជីវិតតារា
នាយ ឆ្អឹង ត្អូញត្អែរត្រង់ៗថាជិតដាច់ខ្យល់ ពេលបាត់កម្មវិធីទូរទស្សន៍
- 2019-01-29 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ឆ្អឹង ត្អូញត្អែរត្រង់ៗថាជិតដាច់ខ្យល់ ពេលបាត់កម្មវិធីទូរទស្សន៍
ចន្លោះមិនឃើញ
នាយ ឆ្អឹង តារាកំប្លែងយូរឆ្នាំមកហើយ បានត្អូញត្អែរត្រង់ៗថាខ្លួន កាន់តែយ៉ាប់រកចំណូល ក្រោយទូរទស្សន៍ជាច្រើនបានកែប្រែកម្មវិធី ធ្វើឲ្យក្រុមកំប្លែងជាច្រើនបាត់ទីផ្សារមួយភាគធំពីវិស័យនេះ។
លោក ប្រាប់ថា ការងារសិល្បៈមួយរយៈនេះខ្សោយទៅៗ រកចំណូលបានតិចបំផុត មួយខែជួនកាលបានឡើងប៉ុស្ត៍ទូរទស្សន៍ ២ដងប៉ុណ្ណោះ។ នាយ ឆ្អឺង ថា ការងារសិល្បៈខ្លួនកាន់តែស្ងាត់ហៅលែងលឺ ក្រោយពេល មេក្រុម នាយវីតាមីនសេ បានស្លាប់ ពេលនោះសមាជិកក្រុមតែលតោលតែម្ដង។ តាមពិត លោកចង់ចូលរួមលេងកំប្លែងជាក្រុមជាមួយក្រុមផ្សេងដែរ តែឃើញក្រុមផ្សេង សុទ្ធតែពិបាកអត់មានកម្មវិធីត្រូវសម្ដែងដូចគ្នា ទើបលោកមិនដឹងថាត្រូវដើរទៅផ្លូវណា។
ដូចជា តារាកំប្លែងយូរឆ្នាំ នាយ កុយ ងាកទៅសម្ដែងល្ខោនបាសាក់ រីឯនាយក្រឹម ក៏មិនសូវបានឡើងប៉ុស្តិ៍ច្រើនដូចគ្នា ដោយសារកម្មវិធីកំប្លែងមិនសូវមានទៀត។ នាយ ឆ្អឹង និយាយថា ពេលនេះ ខ្លួនបានចំណូលពីការកាត់សក់តាមរោងការ ពិធីករកាត់នំ និងសម្ដែងអមៗគេក្នុង MV ជាដើម។
ដោយសារតែជួបការលំបាកបែបនេះ លោកចង់សំណូមពរឲ្យសមាគមសិល្បៈ និងទូរទស្សន៍ទាំងអស់ ជួយគិតគូឡើងវិញពីការកែប្រែកម្មវិធី ដែលធ្វើឲ្យប៉ះពាល់ដល់ចំណូលសិល្បករយ៉ាងខ្លាំង។ ម្យ៉ាងទៀត លោកសង្ឃឹមថា ខាងសមាគមសិល្បៈនឹងជួយផ្ដល់ការងារដល់សិល្បករដែលមិនសូវមានការងារធ្វើ សិល្បករចាស់ៗឲ្យបានរកចំណូល និងមានឱកាសបានឡើងស្ថានីយ៍ទូរទស្សន៍ដូចសិល្បករក្មេងៗផង៕