• 2019-01-30 08:33:50
  • ព័ត៌មាន

កញ្ញា ហង្ស សូរីយ៉ាន់ ត្រៀមចេញដំណើរទៅប្រកួត បវរកញ្ញា Miss Global ២០១៩ ថ្ងៃស្អែកនេះហើយ

  • 2019-01-30 08:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ហង្ស សូរីយ៉ាន់ អតីត​បេក្ខភាព Cambodia's Next Top Model ចំណាត់​ថ្នាក់​លេខ​ ៤ និង​ជា​តារា​ម៉ូដែល​កំពុង​ល្បី​ល្បាញ ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​បរកញ្ញា Miss Global Cambodia ដែល​នឹង​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ នាដើមខែ កុម្ភៈ ឆ្នាំ ២០១៩ នេះហើយ។

តាមរយៈបទសម្ភាសជាមួយ Sabay កញ្ញា ហង្ស សូរីយ៉ាន់ នឹងចេញដំណើរពីប្រទេសកម្ពុជា ទៅប្រកួតពានរង្វាន់ Miss Global ២០១៨ ដែលប្រព្រឹត្តិទៅនៅប្រទេស ហ្វីលីពីន​ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩ ដោយកញ្ញា សង្ឃឹមថា នឹងនាំយកភាពជោគជ័យត្រឡប់មកប្រទេសកម្ពុជាវិញ។

កញ្ញា ហង្ស សូរីយ៉ាន់ តារាម៉ូដដែលមានវ័យ ២៣ ឆ្នាំ រូបនេះពោលថា៖ «នាងខ្ញុំមានសង្ឃឹម១០០ ភាគរយ លើការឈ្នះ ពីព្រោះនាងខ្ញុំជឿជាក់លើខ្លួនឯង ហើយដោយធ្លាប់បានឆ្លងកាត់រឿងជាច្រើន ធ្វើឱ្យជីវិតនាងខ្ញុំរឹង​មាំមកដល់ថ្ងៃហ្នឹង...»។

ក្នុងបទសម្ភាសនេះដែរ លោក ហួរ រ៉េមី ដែលជាអ្នកដឹកនាំកញ្ញា ហង្ស សូរីយ៉ាន់ ទៅប្រកួត បរកញ្ញា Miss Global ២០១៨ ក៏មានភាពជឿជាក់លើសមត្ថភាពកញ្ញា សូរិយ៉ាន់ ដោយបទពិសោធន៍ធ្វើការជាមួយកញ្ញាជាច្រើនកម្មវិធី ហើយកញ្ញាផ្ទាល់ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានភាពជឿជាក់ខ្ពស់ជាមួយកម្មវីធីប្រកួតលំដាប់អន្តរជាតិមួយនេះផងដែរ។

គួរបញ្ជាក់ថា កម្មវីធីប្រកួត បរកញ្ញា Miss Global ជាកម្មវីធីប្រកួតបរវកញ្ញាលក្ខណៈអន្តរជាតិ មានការចូលរួមច្រើនជាង ៦០ ប្រទេសចូលរួម និងត្រូវធ្វើការប្រកួតវិលជុំបណ្តាលប្រទេសសមាជិក។ កម្មវិធីនេះ ធ្លាប់ធ្វើការប្រកួតកាលពីចុងឆ្នាំ ២០១៧ ដែលកញ្ញា យស បូលីណា ធ្លាប់តំណាងឱ្យកម្ពុជាប្រលងរួចម្តងនៅកម្ពុជា៕

កញ្ញា យស បូលីណា តំណាងកម្ពុជាប្រកួត Miss Global ២០១៧

ខាងក្រោមនេះជាវីដេអូ សម្ភាស ជាមួយតារាបង្ហាញម៉ូដ ហង្ស សូរីយ៉ាន់ និង លោក ហួរ រ៉េមី ពីការប្រកួតបវរកញ្ញា Miss Global 2018៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទថ្មី