- 2019-02-04 07:50:00
- ព័ត៌មាន
កូនស្រីកុំកុំ ដើរតាមគន្លងឪពុកម្ដាយ បង្ហាញខ្លួនលើទស្សនាវដ្ដី Cosmopolitan Hong Kong ជាលើកដំបូង
- 2019-02-04 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រីកុំកុំ ដើរតាមគន្លងឪពុកម្ដាយ បង្ហាញខ្លួនលើទស្សនាវដ្ដី Cosmopolitan Hong Kong ជាលើកដំបូង
ចន្លោះមិនឃើញ
កូនស្រីបង្កើតរបស់តារាសម្ដែង Donnie Yen (កុំកុំ) ដែលមានឈ្មោះថា Jasmine Yen បានដើរតាមគន្លងរបស់ឪពុកម្ដាយរបស់នាង ដោយបង្អួតរាងជាលើកដំបូងជាមួយការថតឲ្យទស្សនាវដ្ដី Cosmopolitan Hong Kong។
កាលពីថ្ងៃពុធ ទី ៣០ ខែមករាកន្លងទៅ តារាសម្ដែងគុណបុរាណចិនដ៏ល្បី Donnie Yen បានចែកចាយរូបភាពមួយលើបណ្ដាញសង្គមរបស់លោក អមជាមួយពាក្យពេចន៍ថា៖ "កូនស្រី @jasmineyenofficial អស្ចារ្យមែនទែន ពេលវេលាពិតជាដើរលឿនណាស់ កូនបានក្លាយជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ទៅហើយ! អរគុណដល់ @oliviatsanghk សម្រាប់រូបភាពដ៏ស្រស់ស្អាតទាំងនេះក្នុងក្របរូបភាពដំបូងរបស់នាងលើ HK Cosmopolitan! @sweetcil @oliviatsanghk”។
គួរបញ្ជាក់ថាម្ដាយរបស់ Jasmine នាង Cissy Wang ក៏ជាតារាជើងចាស់មួយរូបក្នុងវិស័យបង្ហាញម៉ូដនេះដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្មេងស្រីវ័យ ១៥ ឆ្នាំរូបនេះមិនត្រឹមតែទទួលបានរូបរាងស្រស់ស្អាតពីឪពុកម្ដាយរបស់នាងប៉ុណ្ណោះទេ នាងថែមទាំងមានទេពកោសល្យខាងរាំ និងច្រៀងបានយ៉ាងពីរោះទៀតផង៕