- 2019-02-05 08:33:53
- ព័ត៌មាន
មើលហើយរឹងខ្លួនហ្មង! នី រតនា ថើបភរិយា ឲ្យអ្នកគាំទ្រនៅកូរ៉េមើល(វីដេអូ)
- 2019-02-05 08:33:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលហើយរឹងខ្លួនហ្មង! នី រតនា ថើបភរិយា ឲ្យអ្នកគាំទ្រនៅកូរ៉េមើល(វីដេអូ)
ចន្លោះមិនឃើញ
រឿងស្នេហារបស់តារាចម្រៀងលោក នី រតនា មិនមែនមានការចាប់អារម្មណ៍តែនៅប្រទេសកម្ពុជានោះទេ ពោលគឺមានការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់នៅក្រៅប្រទេសទៀតផង ពិសេសប្រទេស ដែលមានខ្មែររស់នៅ។
ក្នុងដំណើរទៅច្រៀងនៅប្រទេសកូរ៉េខាងត្បូងជាមួយតារាចម្រៀងជិត២០រូបផ្សេងទៀត លោកត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ពិសេសគឺរឿងស្នេហាផ្អែមល្ហែមរបស់លោកតែម្ដង។ ក្នុងបេសកកម្មទៅច្រៀងដែលមានការរៀបចំដោយ ក្រុមហ៊ុន "ភូមិឋានសួស្ដី" បង្កើតឡើងដោយពលករខ្មែរនៅប្រទេសកូរ៉េ នី រតនា បាននាំភរិយា របស់មកជាមួយដែរ។
គ្រាន់តែឡើងច្រៀងភ្លាម អ្នកគាំទ្រនៅទីក្រុមប៊ូសាន បាននាំគ្នាហ៊ោកញ្ជ្រៀវ មិនត្រឹមតែប៉ុណ្ណោះបានសំណូមពរឲ្យលោកនាំភរិយាមកបង្ហាញឲ្យអ្នកគាំទ្រលោកបានស្គាល់ និងស្នើថើបភរិយាឲ្យមហាជនបានឃើញថែមទៀតផង។ នី រតនា រៀងអឹមអៀន ប៉ុន្តែមិនប្រកែកឡើយ ពោលគឺ លោកបានហៅភរិយាឡើងលើឆាកភ្លែត ហើយថើបគ្នា ឲ្យមើលភ្លាមៗតែម្ដង។
ប៉ុន្តែយ៉ាងនេះក្ដី ភរិយាស្រស់ស្អាតរបស់លោក អៀន និងប្រឹងឡើងរឹងខ្លួនអស់ហើយ។ ការបញ្ជាក់ពី លោក សុខ សៀងឌី ដែលជាតារាចម្រៀងពលករ និងជាម្ចាស់ស្ពុនស័រ ការច្រៀងនៅនៅទីក្រុងប៊ូសាន កាលពីថ្ងៃទី៣ ខែ កុម្ភៈ គឺពិតជាមានការទទួលបានការគាំទ្រដូចកាគ្រោងទុក បើទោះបីជាថ្ងៃនេះ ការប្រគំតន្ត្រីនោះ មានភ្លៀងធ្លាក់ជាច្រើនម៉ោងក្ដី បងប្អូនខ្មែរនៅទីនោះ បានស្កាត់មកគាំទ្រអ្នកសិល្បៈខ្មែរយើងយ៉ាងច្រើនកុះករ ពិសេសគឺ ពួកគេចាប់អារម្មណ៍ប្ដីប្រពន្ធ នី រតនា តែម្ដង។
តាមផែនការក្រុមតារាជិត២០រូប មានដូចជា លោក ខេម លោក កែវ វាសនា លោក នី រតនា លោក ម៉ៅ ហាជី លោក សៅ លោក ពេជ្រ ថាណា ឧត្ដម លោក ថែល ថៃ កញ្ញា យូរី កញ្ញា សួស វីហ្សា កញ្ញា លីនដា កញ្ញា សុធារ័ត្ន លោក BMO លោក ទ្រី សក្ដា PeyPeydy លោក ម៉ាដូណា កញ្ញា សាឡាត់ ស្រីឡាង កញ្ញា សុភ័ក្រ កុសម៉ា និង លោក ថូមី ជាដើម នៅមានបេសកកម្មសិល្បៈចុងក្រោយមួយទៀត នៅថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះ នៅទីក្រុង អាន់សាំន ដែលជាតំបន់បងប្អូនខ្មែររស់នៅច្រើនក្នុងប្រទេសកូរ៉េ។
ការប្រគំតន្ត្រីថ្ងៃចុងក្រោយនេះ មានអ្នកគាំទ្រ មកចូលរួមកាន់តែច្រើន ត្បិតអីថ្ងៃនេះគឺជាថ្ងៃសម្រាកចូលឆ្នាំរបស់ប្រទេសកូរ៉េ។ ក្រោយពីបញ្ចប់ការប្រគំតន្ត្រីពួកគេ នឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅយប់ថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ស្អែកនេះតែម្ដង៕