- 2019-02-14 08:30:00
- ព័ត៌មាន
សាឡាត់ ស្រីឡាង ប្តឹងទារ១០ម៉ឺនដុល្លារ និងឲ្យអតីតភរិយាផលិតកម្ម LDសុំទោសជាសាធារណៈ
- 2019-02-14 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាឡាត់ ស្រីឡាង ប្តឹងទារ១០ម៉ឺនដុល្លារ និងឲ្យអតីតភរិយាផលិតកម្ម LDសុំទោសជាសាធារណៈ
ចន្លោះមិនឃើញ
ក្រោយពីស្រ្តីមាន Account Facebook ឈ្មោះ Panhchaka June បង្ហោះជេរ ថា តារាសម្ដែង សាឡាត់ ស្រីឡាង មានស្នេហាលួចលាក់នឹងលោក លៀក លីដា ដែលជាប្តីរបស់ខ្លួន ពេលនេះតារាសម្តែងរូបនេះបានដាក់ពាក្យបណ្តឹង និងទារសងជំងឺចិត្តពីស្រ្តីរូបនេះ ចំនួន១០ម៉ឺនដុល្លារ។
កញ្ញា សាឡាត់ ស្រីឡាង បានសរសេរថា ៖ "តាមពិតបើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគនិងកាត់ក្ដីទាំងនោះមិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមកដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។ ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្ដឹងនេះវិញនៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ ។សូមឈប់បន្តរំខានជីវិតរស់នៅ និងជីវិតសិល្បរបស់ខ្ញុំតទៀតទៅ"។
លើសពីនេះ កញ្ញា សាឡាត់ ស្រីឡាង ទាមទារឲ្យស្រ្តីដដែលខាងលើ លុបរាល់ការផុសទាំងឡាយណាដែលបានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រីឡាង ព្រមទាំងធ្វើការសុំទោសជាសាធារណៈផងដែរ៕