• 2019-02-20 02:50:00
  • ព័ត៌មាន

បុណ្យមាឃបូជា តារាច្រើនដួងកសាងកុសលបុណ្យតាមសទ្ធាជ្រះថ្លានៅវត្តអារាម

  • 2019-02-20 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​មាឃ​បូ​ជា ​នៅ​តាម​ទី​វត្ត​អា​រាម​ម្សិលមិញ ពេញ​ដោយ​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ ​មក​សាង​កុសល​បុណ្យ​ ដោយ​សទ្ធា​ជ្រះ​ថ្លា។ ​លើស​ពី​នេះ ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​តារា​ច្រើន​រូប​ ចូល​រួម​ផង​ដែរ ​ដូច​ជា ​កញ្ញា ​ឈិត សុវណ្ណបញ្ញា ​លោក អ៊ឹម ជីវ៉ា កញ្ញា ឌី សូនីតា លោក យ៉ារ៉ូ លោក អេឡិច ចាន់​ត្រា ​កញ្ញា ឌី សុរះក្ខិតា កញ្ញា ស៊ិន យូប៊ីន កញ្ញា ជីជី កញ្ញា ឈិន រីយ៉ា កញ្ញា គៀត សុវណ្ណាឡាង។​

១. ​កញ្ញា ​ឈិត សុវណ្ណបញ្ញា

២. ​លោក អ៊ឹម ជីវ៉ា

៣. កញ្ញា ឌី សូនីតា

៤. លោក យ៉ារ៉ូ

៥. លោក អេឡិច ចាន់​ត្រា

៦. ​កញ្ញា ឌី សុរះក្ខិតា

៧. កញ្ញា ស៊ិន យូប៊ីន

៨. កញ្ញា ជីជី

៩. កញ្ញា ឈិន រីយ៉ា

១០. កញ្ញា គៀត សុវណ្ណាឡាង

​បើ​តាម ភិក្ខុ​​ លី​ ប៊ុណ្ណារិទ្ធ ជា​ព្រះ​គ្រូ​សូត្រ​ស្ដាំ​នៃ វត្ត​​ព្រែក​អំបិល​ ស្រុក​​ស្អាង​ ខេត្ត​កណ្ដាល ការ​ចូល​រួម​ដើរ​ដង្ហែ​​ជា​ក្បួន​​ ក្នុង​ថ្ងៃ​​បុណ្យ​ មាឃ​បូជា គឺ​​ជា​ការ​ជួប​ប្រជុំ​គ្នា​ដ៏​ធំ តាំង​ពី​បុរាណ​កាល​ រហូត​ដល់​បច្ចុប្បន្ន​ គឺ​ដើម្បី​រំលឹក​គុណ​ ដល់​សេចក្ដី​ល្អ​របស់​ ព្រះសម្មាសម្ពុទ្ធ​ ដែល​ព្រះ​អង្គ​បាន​បំពេញ​នូវ​ពុទ្ធ​កិច្ច​ផ្សេង​ៗ ដោយ​​​យក​ថ្ងៃ​១៥​ កើត​ខែ​មាឃ​ ជា​ថ្ងៃ​ជួប​ជុំ។

ចំពោះ​ការ​ដើរ​ដង្ហែ​ មាន​ពុទ្ធ​បរិស័ទ​​ស្លៀក​សំលៀក​បំពាក់​ព័ណ៌​ស ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​សមរម្យ​ ក្នុង​ថ្ងៃ​​ពិសេស​នោះ​ ហើយ​ដង្ហែ​ជា​ក្បួន​ដែល​មាន​​ផ្កា​ភ្ញី គ្រឿង​ក្រអូប​ គ្រឿង​សក្ការៈ​ នៅ​តាម​ដង​ផ្លូវ​នានា ដើម្បី​ពញ្ញាក់​ស្មារតី​​ដល់​ពុទ្ធបរិស័ទ​​នៅ​តាម​ស្រុក​ភូមិ។ ​

តាម​សង្ឃ​ដីកា​របស់​ព្រះ​គ្រូ​ លី​ ប៊ុណ្ណារិទ្ធ ​​ពិធី​បុណ្យ​មាឃ​បូជា ជា​ពិធី​​ជួប​ជុំ​ដ៏​ធំ​មួយ​សម្រាប់​ពុទ្ធ​សាសនា​ ​ឬ​ហៅ​ថា ​មហា​មាឃ​បូជា ​ដោយ​​មនុស្ស​ទូទាំង​ប្រទេស​បាន​ឈប់​សម្រាក​​ពី​ការងារ​ ដើម្បី​បើក​ឱកាស​ឲ្យ​ មាន​ការ​ជួប​ជុំ​គ្នា​។ ហើយ​ពិធី​បុណ្យ​នេះ គឺ​ប្រារព្ធ​ឡើង​សម្រាប់​រំលឹក​ដល់​កិច្ច​សំខាន់​​បីធំ​​ៗ គឺ៖ ការ​​​ប្រជុំ​ពុទ្ធបរិស័ទ​ ព្រះ​ពុទ្ធ​សម្ដែង​ឱវាទ ខ្លឹម​សារ​​សំខាន់​នៃ​ព្រះ​ធម៌​ ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ដាក់​ព្រះ​ជន​​​សង្ខារ​ បរិនិព្វាន​ ​៕

អត្ថបទ៖ លឹម សុនា

មតិយោបល់