• 2019-03-07 03:15:00
  • ព័ត៌មាន

ដំបូង សុវណ្ណ រ៉ាផា ចាត់ទុកនាយក្តីជាមនុស្សខិល មិនស្មានព្រោះហេតុផលនេះ កែចិត្តព្រមភ្ជាប់ពាក្យ

  • 2019-03-07 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្នេហា​ឈាន​ចូល​ដល់​ចាស់​ទុំ របស់​លោក ឈុន ​សុវណ្ណ​ភក្ដី ហៅ​នាយ​ក្ដី ​និង​​តារា​សម្ដែង សុវណ្ណ រ៉ា​ផា កាល​ពី​ថ្មី​ៗ​នេះ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​​ព្រោះ​កន្លង​មក​ខាង​ស្រី​ធ្លាប់​ប្រកែក​ញ័រ​មាត់​ថា នាយ​ក្ដី​និង​នាង គ្មាន​អ្វី​លើស​ពី​​មិត្ត​ភ័ក្កិ​ក្នុង​សិល្បៈ​នោះ​ទេ។

តែ​ដោយសារ​ហេតុផល​ជា​ច្រើន​ បាន​ធ្វើ​ឲ្យ ​តារា​សម្ដែង​វ័យ​ក្មេង ​រ៉ា​ផា យល់​ព្រម​ភ្ជាប់​ពាក្យ​នឹង​បង​ធម៌​នាយ​ ចឺម ​ទោះ​ពេល​ស្គាល់​គ្នា​​ដំបូង​ រ៉ា​ផា ប្រាប់​ថា មិន​សូវ​​ចូល​ចិត្ត​នាយ​ក្ដី ព្រោះ​ឃើញ​លោក​ប្រៀប​ដូច​ជា​មនុស្ស​ខិល ​ច្រ​លើម លេង​សើច​ច្រើន។

សុវណ្ណ រ៉ា​ផា និយាយ​បណ្ដើរ​សើច​បណ្ដើរ​ថា ការ​ស្អប់​មិន​ចូល​ចិត្ត​ទាំ​ង​ប៉ុន្មាន បាន​ក្លាយ​ជា​ក្ដី​ស្រលាញ់ មិន​ខុស​ពី​ពាក្យ​ថា ​ស្អប់​ជំពប់​លើ​នោះ​ទេ។ ​ ​ពេល​សេព​គប់​គ្នា​បាន​មួយ​រយៈ ទើប​នាង​មើល​ឃើញ​ថា ​នាយ​ក្តី​ជា​មនុស្ស​ច្បាស់​លាស់ និង​ឲ្យ​តម្លៃ​លើ​រូប​នាង​​ណាស់។ រ៉ា​ផា អះ​អាង​ថា ​នាយ​ក្ដី​ជា​​មនុស្ស​ចេះ​គិត​គូ និង​ច្បាស់​លាស់​ហ៊ាន​ចូល​ស្ដី​ដណ្ដឹង​រូប​នាង​តាម​ប្រពៃណី ស្រលាញ់​គឺ​​ស្រលាញ់​​ មិន​លេង​សើច​នោះ​ទេ ទើប​ធ្វើ​ឲ្យ​នាង​កែ​ចិត្ត​១៨០​ដឺ​ក្រេ ព្រម​ទទួល​នាយ ក្តី ​ចូល​មក​ក្នុង​ជីវិត​។

​ចំពោះ​ម៉ាក់​ប៉ា របស់​រ៉ា​ផា​វិញ ​មិន​ប្រកាន់​អំ​ពី​រឿង​ដែល​នាយ​ក្ដី ​ធ្លាប់​មាន​ចំណង​អាពាហ៍ពិពាហ៍​ពី​មុន​មក​នោះ​ដែរ ​ដោយ​ម្ដាយ​ឪពុក​របស់​តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ ​យល់​ថា​ពី​មុន​ផ្សេង សំខាន់​ពេល​នេះ​នាយ​ ក្ដី​ បាន​កែ​ប្រែ​ច្រើន​ដើម្បី​កូន​ស្រី​គាត់ ​ដូច្នេះ​គាត់​សប្បាយ​ចិត្ត​ដែល​អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ តាម​ប្រពៃណី​បែប​នេះ។​

ចំពោះ​មង្គលការ​វិញ កញ្ញា សុវណ្ណ​ រ៉ា​ផា ប្រាប់​ថា​ ​ប្រហែល​មិន​ទាន់​រៀប​ចំ​នៅ​ឆ្នាំ​នេះ​ឡើយ ដោយសារ​រូប​នាង​ចង់​រក​ប្រាក់​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ជាង​នេះ​សិន។ ប៉ុន្តែ​ប្រហែល​ជា​អាច​​រៀប​ចំ​នៅ​ឆ្នាំ​ក្រោយ ប្រសិន​បើ​ដេញ​វេលា​ទៅ​ល្អ ។ បើ​ចំពោះ​រ៉ា​ផា​ ផ្ទាល់​វិញ មិន​ទាន់​ចង់​ប្រញាប់​រៀប​ការ​ភ្លាម​ៗ​ទេ ​ដោយសារ​នាង​ចង់​ប្រឹង​ប្រែង​ធ្វើ​ការ​សិល្បៈ​បន្ត​ទៀត និង​រក​ប្រាក់​ឲ្យ​បាន​ច្រើន​ជាង​នេះ​សិន៕

អត្ថបទ៖ លឹម សុនា

មតិយោបល់