• 2019-03-11 03:30:23
  • ព័ត៌មាន

ប្លែក​ខ្លាំង​លើក​នេះ អេនឌី ចាប់​ដៃ ម៉ៅ ស៊ីណាត ត្រៀម​ចេញ​បទ​ពីរោះ បែប​កំប្លុកកំប្លែង

  • 2019-03-11 03:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អេនឌី ដែល​ប្រិយមិត្ត​ធ្លាប់​ឃើញ​ភាគ​ច្រើន​និយម​ភាព​សិចស៊ី និង​បាន​ផ្លាស់​ប្ដូរ​មក​និយម​ស្រគត់ស្រគុំ​វិញ​នោះ ឥឡូវ​នេះ​រឹត​តែ​ផ្លាស់​ប្ដូរ ១៨០ដឺក្រេ​ទៀត ដោយ​ចេញ​បទ​បែប​កំប្លុកកំប្លែង​ម្ដង ជាមួយ​ ម៉ៅ ស៊ីណាត ។

បទ​ចម្រៀង​ថ្មី​រសជាតិ​ប្លែក​នេះ មិន​មែន​ជា​បទ​និពន្ធ​ថ្មី​ទេ។ តែ​លោក អេនឌី ប្រាប់​ថា សុទ្ធ​ជា​បទ​មរតក​ដើម ទាំង​មាន​ចំនួន ៣បទ។ បទ​ទាំង​នោះ​មាន "ចោរ​លួច​បេះដូង" “នរណា​ហ្នឹង​អូន" និង​បទ "ប្រញាប់​តែ​ប្រចណ្ឌ"។ រិត​តែ​ប្លែក​ពី​រាល់​ដង អេនឌី បាន​ចាប់​ដៃគូ​ជាមួយ​តារា​ចម្រៀង ម៉ៅ ស៊ីណាត ជំនួស​ឲ្យ​តារា​ស្រី​ក្មេង​ៗ ស្អាត ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ។

ជាមួយ​គ្នា លោក​ថែម​ទាំង​ផ្ដល់​អាទិភាព ឲ្យ​ដៃគូ​ជា​អ្នក​រើស​បទ​ចម្រៀង​ថែម​ទៀត ដោយ​ចុង​ក្រោយ​សម្រេច​រើស​បទ​ទាំង​៣​ខាង​លើ។ "គាត់​បាន​រើស​បទ ដែល​ស៊ី​ជាមួយ​គាត់ ខ្ញុំ​ក៏​យល់​ព្រម ព្រោះ​ចង់​ធ្វើ​ឲ្យ​ប្លែក​ដែរ"។

១បទ​ ក្នុង​ចំណោម​ទាំង​បី​ខាង​លើ​បាន​ចេញ​ជា Video Audio រួច​ហើយ ហើយ​បទ​ផ្សេង​នឹង​ចេញ​បន្ត​បន្ទាប់​ទៀត។ យ៉ាង​ណា​ក៏​ដោយ លោក​ថា មិន​ទាន់​បាន​ចេញ​ជា​វីដេអូ​ចម្រៀង នៅ​ឡើយ​ទេ ដោយ​លោក​អះអាង​ថា បាន​ថត​ចប់​រួច​ហើយ នៅ​ឡើយ​តែ​កាត់​ត​ប៉ុណ្ណោះ។ "តាម​គម្រោង គឺ​ចេញ​ឆាប់​ៗ​នេះ​ហើយ​បង MV ព្រោះ​ឥឡូវ​កំពុង​កាត់...ហើយ​បង​អើយ កំប្លុកកំប្លែង​មើល​ហើយ សើច​ខ្លួន​ឯង"។

នេះ​ជា​ចំណង​ដៃ​ថ្មី​មួយ​ទៀត របស់​តារា​ប្រុស​ខាង​លើ ក្រោយ​ពី​ទើប​នឹង​ចេញ​បទ "កន្លែង​ក្រហម" ថ្មី​ៗ​នេះ​ដែរ។ លោក អេនឌី បញ្ជាក់​ថា បទ​ចម្រៀង​ទាំង​៣​ខាង​លើ លោក​ធ្វើ​ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ។ ដូច្នេះ​ហើយ លោក​នឹង​ពន្លឿន​ក្រុម​កាត់​ត ដើម្បី​បាន​ចេញ​ជូន​ប្រិយមិត្ត​បាន​ទស្សនា និង​ស្ដាប់​កម្សាន្ត​ឆាប់​ៗ​តាម​តែ​អាច​ធ្វើ​បាន៕

អត្ថបទ៖ ទារិកា

មតិយោបល់