• 2019-03-16 02:20:23
  • ព័ត៌មាន

ឡូយ​បាត់ មាន សូនីតា លេង​ណាត់​អ្នក​គាំទ្រ​ទៅ​ជួប​គ្នា​នៅ​កោះពេជ្រ

  • 2019-03-16 02:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន សូនីតា ដែល​ប្រិយមិត្ត​ដាក់​នាម​ឲ្យ​ថា​ជា "រាជនី​ក្រមា​ខ្មែរ" នោះ ថ្មី​ៗ​នេះ បាន​ចេញ​មុខ​ប្រកូកប្រកាស​ថ្មី​ៗ​នេះ ដោយ​បបួល​ក្រុម​អ្នក​គាំទ្រ​របស​នាង​ទៅ​ជួប​គ្នា​នៅ​កោះពេជ្រ ក្រោយ​ពី​នាង​ខក​ខាន​ជួប​ទាក់​ទង​ជាមួយ Fan មួយ​រយៈ​មក​ហើយ។

ទី​កន្លែង​ណាត់​ជួប ត្រូវ​កំណត់​យក​នៅ​ទីក្រុង​កោះពេជ្រ ដោយ​សារ​ថា នៅ​ទី​នោះ បាន និង​កំពុង​ប្រារព្ធ​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ថ្នាក់​ជាតិ​ដំបូង ហៅ​ថា "Digital Cambodia 2019” រយៈ​ពេល​៣​ថ្ងៃ ។ តាម​រយៈ​​វីដេអូ​ឃ្លីប​ប្រមាណ​ជាង​១នាទី រាជនី​ក្រមា ប្រាប់​ថា មួយ​រយៈ​កន្លង​មក​នេះ នាង​ជាប់​បេសកកម្ម​នៅ​បរទេស​ជាប់​គ្នា​រដឹក ទើប​មិន​សូវ​បាន​ជួប​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ។

នាង​ទើប​ត្រឡប់​ចូល​ស្រុក​វិញ​ថ្មី​ៗ បន្ទាប់​ពី​ត្រឡប់​ពី​ប្រទេស​ជប៉ុន។ ស្អែក​នេះ ថ្ងៃ​ទី ១៧ មីនា ២០១៩ គឺ​ជា​ថ្ងៃ​ទី​៣​នៃ​កម្មវិធី ហើយ​នាង​នឹង​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ខាង​លើ។ ដូច្នេះ​ហើយ ទើប​នាង​សម្រេច​យក​ទី​ក្រុង​កោះពេជ្រ ជា​ទី​ណាត់​ជួប​ជាមួយ​អ្នក​គាំទ្រ​នាង។ "បង​ប្អូន​អាច​មក​ជួប​ថត​រូប​ជាមួយ​នាង​ខ្ញុំ Selfie ជាមួយ​នាង​ខ្ញុំ​បាន ហើយ​សំខាន់​ជាង​នេះ​ទៀត បង​ប្អូន​អាច​ជួប​ជាមួយ​វាគ្មិន​សំខាន់ៗ​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត"។ នីតា ថ្លែង។

ម្ចាស់​គម្រោង "ស្រឡាញ់" ប្រាប់​ទៀត​ថា តាម​គម្រោង​នាង​នឹង​ទៅ​ដល់​កោះពេជ្រ​ទីតាំង​ប្រារព្ធ​ពិព័រណ៍ "Digital Cambodia 2019” នៅ​រង្វង់​ម៉ោង ៣​រសៀល។ ដូច្នេះ​ហើយ ប្រិយមិត្ត​របស់​នាង​សូម​កុំ​ភ្លេច បើ​សិន​ចង់​ជួប​នាង និង​ចង់​ចូល​រួម​ព្រឹត្តិការណ៍​ពិសេស​ខាង​លើ។

ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ថ្នាក់​ជាតិ​ដំបូង ហៅ​ថា "Digital Cambodia 2019” គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ រៀប​ចំ​ដោយ ជា​វេទិកា​ពិភាក្សា នឹង​ចាប់​បើក​ពី​ថ្ងៃ​១៥ មីនា ស្អែក​នេះ ដល់​ថ្ងៃ​ទី ១៧មីនា។ ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ ​(​វិទ្យាស្ថាន​ជាតិ​ ​NIPTICT​)។

Digital Cambodia 2019 មាន​គោលដៅ សម្រាប់​ការ​ត្រៀមខ្លួន​ជាស្រេច​របស់​កម្ពុជា​ក្នុង​ការ​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល​ ​និង​ការ​បង្ហាញ​នូវ​ការ​រីក​ចំរើន​ប្រកប​ដោយ​សក្ដានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល​។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​សំ​ខាន់​ៗ​ជាអាទិ៍​ ​ការ​បង្កើត​ ​Platform​ ​ថ្នាក់​ជាតិ​បង្ហាញ​ថា កម្ពុជា​ជាគោល​ដៅ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ឌីជីថល៕

អត្ថបទ៖ ទារិកា

មតិយោបល់