• 2019-03-16 03:33:10
  • ព័ត៌មាន

គួរ​ឲ្យ​ស្ដាយ! ជម្លោះ​តារា​ខ្មែរ និង​តារា​ខ្មែរ ឈាន​ដល់​ផ្ទុះ​ហិង្សា​ មាន​អ្នក​បែក​ក្បាល​ហូរ​ឈាមយប់​មិញ!

  • 2019-03-16 03:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេនីយុំាង និង​កញ្ញា លីឡា វីន បាន​ឈ្លោះ​គ្នា​បែក​ផ្សែង​លើ​ហ្វេសប៊ុក ឥឡូវ​នេះ ស្រាប់​តែ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ទៀត​នាយប់​មិញ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្ថិត​ក្នុង​ភាគី​របស់​កញ្ញា បេនីយុំាង បាន​រង​របួស​បែក​ក្បាល។

ហេតុការណ៍​ខាង​លើ នា​វេលា​ម៉ោង ៨ យប់​ថ្ងៃ​ទី ១៥ ខែ​មីនា​ឆ្នាំ ២០១៩ នេះ នៅ​ចំណុច​ហាង​មួយ​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។ ភាគី​ជម្លោះ​បើ​តាម​ការ​រាយការណ៍​ផ្ទាល់​របស់ TVFB ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ម្ខាង​ជា​ភាគី​របស់ បេនីយុំាង និង​ម្ខាង​ទៀត​ជា​ភាគី លីឡា លីន។

កញ្ញា បេនីយុំាង ផ្ដល់​បទ​សម្ភាសន៍​ជាមួយសារព័ត៌មាន​ក្រោយ​កើត​ហេតុ

មិន​ទាន់​មាន​របាយការណ៍​ពី​មូលហេតុ​ឈាន​ទៅ​ប្រើ​អំពើហិង្សា​ដាក់​គ្នា​រហូត​ដល់​មាន​អ្នក​រង​របួស​ចេញ​ឈាម​នេះ​ទេ។ ប៉ុន្តែ​បុរសរងគ្រោះ ស្ថិត​ក្នុង​វ័យ​កណ្ដាល​ម្នាក់ ដែល​អះអាង​ថា​ជា​បង​របស់ បេនីយុំាង បាន​ប្រាប់​ថា រូប​គេ​អង្គុយ​ទទួល​ទាន​អាហារ​សុខៗ ស្រាប់​តែត្រូវ​ភាគី​របស់​តារា​សិចស៊ី លីឡា វីន មក​វាយ​ក្បាល​ខ្លួន នឹង​មួក​សុវត្ថិភាព បណ្ដាល​ឲ្យ​បែក​ចេញ​ឈាម​តែ​ម្ដង។

កញ្ញា លីឡា វីន(រូបថត៖ហ្វេសប៊ុក)

អ្នក​រងគ្រោះ​បញ្ជាក់​ថា លីឡា វីន ដែល​ស្ថិត​ក្នុង​កន្លែង​កើត​ហេតុ​ដែរ មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់​​ទេ ប៉ុន្តែ​បុរស​ម្នាក់ ដែល​គេ​អះអាង​ថា​ជា គ្នីគ្នា​របស់​តារា​ស្រី គឺ​ជា​អ្នក​ប្រព្រឹត្ត​ហិង្សា​លើ​ខ្លួន។ ក្រោយ​ពី​កើត​ហេតុ ភាគី​អ្នក​បង្ក​បាន​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​អស់។

ដោយ​ឡែក បេនីយុំាង តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ទូរទស្សន៍​អនឡាញ​ខាង​លើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​នឹង​មិន​បញ្ឈប់​ករណី​នេះ​បើ ប្រសិន​បើ​មិន​អាច​រក​យុត្តិធម៌​ឲ្យ​សាច់​ញាតិ​របស់​នាង។ "ខ្ញុំ​អត់​ឈប់​ទេ ឈ្លោះ​ជាមួយ​ខ្ញុំ​តាម​ហ្វេសប៊ុក​ដល់​ណា​ដល់​ណី​ហើយ ហើយ​រឿង​អី​ក៏​មក​រក​រឿង​មនុស្ស​ដែល​ពាក់​ព័ន្ធ​នឹង​ខ្ញុំ​ទៀត អីចឹង​ខ្ញុំ​នឹង​មិន​បញ្ឈប់​រឿង​ហ្នឹង​ទេ ហើយ​ខ្ញុំ​ស្នើ​សមត្ថិកិច្ច​មេត្តា​ជួយ​ធ្វើ​រឿង​ហ្នឹង​ផង"។

លីឡា វីន និង បេនីយុំាង បាន​មាន​ជម្លោះ​ហែក​ហួរ​គ្នាទៅ​វិញ​ទៅ​មក​ជា​ច្រើន​ខែ​ណាស់​មក​ហើយ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រក​អ្នក​ឈ្នះ​ចាញ់​មិន​ខាង។ យ៉ាង​ប្រមាណ ២ ៣ ខែ​ចុង​ក្រោយ​នេះ ពួកគេ​ហាក់​ស្ងប់​ស្ងាត់​រៀង​ខ្លួន។ ប៉ុន្តែ​ទើប​តែ​យប់​មិញ​នេះ ជម្លោះ​ក៏​ចាប់​ផ្ដើម​ជា​ថ្មី រហូត​ឈាន​ដល់​ប្រើ​ហិង្សា​ធ្វើ​ឲ្យ​មាន​អ្នក​របួស​ចេញ​ឈាម​ទៀត។ ករណី​នេះ មិន​ទាន់​ដឹង​ថា កើត​ឡើង​ដោយ​សារ​មូលហេតុ​អ្វី​នៅ​ឡើយ។

ជុំ​វិញ​ការ​អះអាង​​របស់​ភាគី បេនីយុំាង ថា ភាគី លីឡា វីន ជា​អ្នក​បង្ក​នោះ គិត​មក​ត្រឹម​ម៉ោង ១០ និង ១៥នាទី​ព្រឹក​ថ្ងៃ​ទី ១៦ មីនា នេះ លីឡា វីន មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ ដោយ​ទូរសព្ទ​នាង​មិន​មាន​អ្នក​ទទួល ក្រោយ​មាន​ការ​ហៅ​ចូល៕

អត្ថបទ៖ ទារិកា

មតិយោបល់